រថភ្លើងដឹកប្រេងឆេះ នៅជួរភ្នំច្រកសៀមតែមិនមានអ្នកគ្រោះថ្នាក់ឡើយ
ខេត្តកំពត៖ រថភ្លើងមួយខ្សែអូសស៊ីទែនប្រេងចេញពីខេត្តព្រះសីហនុឆ្ពោះទៅ ក្រុង ភ្នំ ពេញ ត្រូវបានឆេះក្បាល ម៉ាស៊ីនខូចខាតទាំងស្រុងកាលពីវេលាម៉ោង 12 ៖ 30នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ2024 នៅចំណុចប្រហប់ភ្នំច្រកសៀមជាប់ និងព្រំប្រទល់ ស្រុក អង្គរជ័យ និងស្រុកបន្ទាយមាសតែចំណុចកើតហេតុនៅភូមិចំបក់ឃុំសំរោង លើ ស្រុកបន្ទាយមាស។
លោកវរសេនីឯក នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាសបានប្រាប់ឱ្យដឹងថា រថភ្លើងដែលបានឆេះនោះគឺអូសស៊ីទែនប្រេងពីខេត្តព្រះសីហនុទៅភ្នំពេញតែការឆេះក្បាលម៉ាស៊ីននេះមិនទាន់ដឹងពីមូលហេតុទេ ហើយក៍គ្មាននណារងរបួស ដែរ ពេល កំពង់ បើក ជាធម្មតាស្រាប់តែឃើញអណ្ដាតភ្លើងហុយឆេះតែម្ដង។
លោកវរេសនីឯក នាក់ ឌឹម និយាយប្រាប់បន្តថា ការឆាបឆេះក្បាលម៉ាស៊ីនរថភ្លើង នេះ មិនបាន ឆេះបន្តទូអូសប្រេងទេដោយសារតែក្រុមខាងជំនាញខាងរថភ្លើង បានចុះផ្ដាច់ទូក្រោយចោលហើយទុកតែក្បាលម៉ាស៊ីនដាច់តែឯង។
លោកវរេសនីឯកនាក់ឌឹមនិយាយប្រាប់បន្តថារថយន្តពន្លត់អគ្គិភ័យនគរបាលស្រុកអង្គរជ័យក៍មកជួយអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ជាមួយរថយន្តពន្លត់អគ្គិភ័យនគរបាលស្រុកបន្ទាយមាសដែរតែប្រើពេលវេលាយូរដោយសារតែផ្លូវចុះពីផ្លូវជាតិលេខ៣១មានការលំបាកធ្វើអោយឆេះខូចខាតក្បាលម៉ាស៊ីនរថភ្លើងនោះស្ទើតែខូចខាតទាំងស្រុង។
តែនៅវេលាល្ងាចនេះរថភ្លើងដែលឆេះខ្លោចពុំទាន់បានអូសចេញពីកន្លែងកើតហែតុនៅឡើយទេនេះបើយោងតាមការឱ្យដឹងពីនគរបាលស្រុកបន្ទាយមាសខេត្តកំពត ៕
ប្រភព ៖ ខេត្តកំពត



