អាជ្ញាធរខេត្តសៀមរាប ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសក្តា នុពល ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវមកលេងកាន់តែច្រើន
ខេត្តសៀមរៀប៖ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានអញ្ជើញជា អធិបតី ក្នុងកម្មវិធីអាហារសាមគ្គីនិងជូនលិខិតសរសើរដល់អ្នកពាក់ព័ន្ឋ ដែលបាន ចូលរួមក្នុងព្រឹត្តិការណ៍ “ដំណើរកំសាន្តក្នុងមហានគរ និងបរិច្ចាគឈាម រយៈពេល ពីរ ថ្ងៃនៅខេត្តសៀមរាប និងបានប្រារព្ធពិធីបិទនៅសណ្ឋាគាររីជេនស៊ីអង្គរ កាលពី រាត្រីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក យុន លីនណេ មានប្រសាសន៍ថា៖ដំណើរកំសាន្តក្នុងមហានគរឆ្ពោះមកកាន់ ខេត្តសៀមរាប និងកម្មវិធីសប្បុរសធម៌បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត រយៈពេលពីរថ្ងៃ កន្លងមក ជាការងាររួមគ្នាដើម្បីសង្គម និងជាសកម្មភាពបង្ហាញពីឆន្ទៈបណ្ដុះ ផ្នត់ គំនិត យុវជនប្រជាជនកម្ពុជាយើងឲ្យយល់ដឹង អំពីគុណតម្លៃនៃការបរិច្ចាគឈាម និងការផ្សព្វផ្សាយតំបន់រមណីយដ្ឋានសហគមន៍ទេសចរណ៍សំខាន់ៗ ក្នុងខេត្តសៀមរាប ។
ក្នុងនាម រដ្ឋបាលខេត្ត លោក យុន លីនណេ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ រៀប ចំ ព្រឹត្តិការណ៍នេះឡើង ហើយសង្ឃឹមថាសកម្មភាពនេះ នឹងបន្តកើត មានជា រាង រាល់ឆ្នាំ ស្របពេលដែលឆាប់ៗខាងមុខខេត្តសៀមរាប នឹងមានវីដេអូល្អៗជាច្រើន ដើម្បី ផ្សព្វផ្សាយឱ្យកាន់តែ ទូលំទូលាយ សំដៅទាក់ទាញ និងនាំយកភ្ញៀវទេសចរណ៍ មកលេងខេត្តទេសចរណ៍ប្រវត្តិសាស្ត្រនេះកាន់តែច្រើនឡើង ក៏ដូចជាវិនិយោគិន នានា តាមរយៈការចូលរួមរបស់សិល្បករ សិល្បការនីគ្រប់ផ្នែក និងបងប្អូនទាំងអស់ ក្នុងខេត្តសៀមរាបផ្ទាល់ ។
សូមរម្លឹកផងដែរថា៖ក្រោមកិច្ចសហការរួមគ្នា រវាងសមាគមទេសចរណ៍មូល និធិឈាម នី មុនីនាថ សមាគមសហគ្រិនវ័យក្មេងកម្ពុជា មន្ទីរទេសចរណ៍ខេត្ត រដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានផ្តួចផ្តើមបង្កើតព្រឹត្តិការណ៌សប្បុរសធម៌នេះឡើងរួមគ្នារយៈពេលពីរថ្ងៃនៅថ្ងៃទី០៣និងទី០៤ខែកម្ភៈឆ្នាំ២០២៤ ក្នុងគោលបំណង ចូលរួមចំណែកពង្រឹងសុខមាល ភាពសង្គម និងបំរើប្រយោជន៍សាធារណៈ ចែករំលែកក្តីស្រលាញ់ និងការជួយដល់ អាយុជីវិត មនុស្ស ។ បន្ថែមពីនេះ យុទ្ឋនាការ ដំណើរកំសាន្តក្នុងមហានគរ នៅខេត្ត សៀមរាប ក៏ជាចលករមួយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលបានដាក់ ចេញ នូវកម្មវិធីពិសេសមួយ គឺទស្សនាសៀមរាបឆ្នាំ២០២៤ សំដៅជំរុញឱ្យវិស័យ ទេសចរណ៍នៅក្នុងខេត្តសៀមរាបមានសន្ទុះងើបឡើងវិញ តាមរយៈការចូលរួមផ្សព្វ ផ្សាយឱ្យបានទូលំទូលាយពីគ្រប់ភាគី ជាពិសេសតារាសម្តែងគ្រប់ទម្រង់ រួមទាំង ប្លុគើនានាផងដែរ ។
ក្នុងកម្មវិធីយុទ្ឋនាការដំណើរកំសាន្តក្នុងមហានគរ នៅខេត្តសៀមរាបនេះ មានតារា សម្តែង គ្រប់ទម្រង់ប្រមាណជាង ១០០នាក់ បានចែកជា ៧ក្រុមដើម្បីទៅកំសាន្ត នៅ តាមគោលដៅជាក់ស្តែងដូចជា៖នៅតំបន់ប្រាសាទចំនួន១៤ តំបន់រមណីយដ្ឋាន និង សហគមន៍ទេសចរណ៍ ១៥ ទីតាំង អាហារដ្ឋាន ចំនួន ៧កន្លែង ក្នុងចំណោម ៥ស្រុក-ក្រុង ៕
ដោយ ៖ ស៊ាន សុផាត






