ក្រសួងការងារ បានរៀបចំជំនួបរវាងសម្តេចតេជោ និងសម្តេចធិបតី ជាមួយកម្មករ ១.៥លាននាក់ នៅឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និង លើក ទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» និងប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខ សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំ បានបញ្ជាក់ថា នៅឆ្នាំ២០២៣ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំកម្មវិធីសំណេះសំណាល របស់ សម្តេចតេជោ ជាមួយបងប្អូនកម្មករ និយោជិត ទាំងក្នុង និងក្រៅប្រព័ន្ធ សរុបទាំង២ជុំ ចំនួន ៩៦លើក ដែលមានកម្មករ និយោជិត សរុបប្រមាណជាង ១,៣លាននាក់ និងបានចូលរួមអនុវត្តដោយជោគជ័យ នូវអនុសាសន៍គន្លឹះទាំង ១០ចំណុច របស់ សម្តេចតេជោ និងអនុសាសន៍ថ្មីៗបន្ថែម ទៀត ។

លោកជំទាវ បានបន្ថែមថា ជាមួយគ្នានេះ ក្រសួងការងារ ក៏បានសហការរៀបចំកម្មវិធី សំណេះសំណាលរបស់ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណា ចក្រកម្ពុជា ជាមួយបងប្អូន កម្មករនិយោជិតតាមរោងចក្រ សហគ្រាស ចាប់ពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានចំនួ ១១លើក មានកម្មករនិយោជិតប្រមាណជាង១៨ម៉ឺននាក់។
តាមរយៈកម្មវិធីសំណេះសំណាលនេះ សម្តេចធិបតី បានផ្តល់អនុសាសន៍ ៦ចំណុច សម្រាប់ក្រសួង អនុវត្តភ្លាមនៅឆ្នាំ២០២៣ និងអនុសាសន៍ ៤ចំណុចបន្ថែមទៀត សម្រាប់ អនុវត្តនៅ២ឆ្នាំបន្ទាប់ ដែលផ្តោតសំខាន់ក្នុងការអភិវឌ្ឍ ទីផ្សាការងារ និងការ អភិវឌ្ឍមូលធនមនុស្ស ស្របតាមយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំ ណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ៕







ដោយ ៖ វណ្ណលុក