កងទ័ពមួកខៀវកម្ពុជា ១៨៤នាក់ ចេញដំណើរទៅលីបង់ (Video Inside)

កងទ័ពមួកខៀវកម្ពុជាចំនួន ១៨៤នាក់ បានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋលីបង់។

អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក្នុងពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានថ្លែងថាបេសកកម្មនៅសាធារណរដ្ឋលីបង់នាពេលនេះ គឺជាឆ្នាំទី១៥ហើយ ខណៈការអនុវត្តបំពេញភារកិច្ចរបស់កងទ័ពមួកខៀវរបស់កម្ពុជា បានទទួលលទ្ធផលល្អគួរជាទីមោទនៈ។

នាយឧត្តមសេនីយ៍ បានក្រើនរម្លឹកដល់កម្លាំងទាំងអស់ ត្រូវបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ និងត្រូវគិតគូរពីសុវត្ថិភាពជាចម្បង ជាពិសេសក្នុងអំឡុងពេលអនុវត្តភារកិច្ច ដោយមិនត្រូវមើលស្រាលស្ថានការណ៍ណាមួយឡើយ។

នាយឧត្តមសេនីយ៍បានណែនាំមន្ត្រីមួកខៀវកម្ពុជា ត្រូវចេះដកស្រង់បទពិសោធន៍ និងមេរៀនល្អៗ, កែតម្រូវរាល់កំហុសឆ្គង ដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យជូនជាតិមាតុភូមិ ក្រុមគ្រួសារ និងខ្លួនឯងដោយផ្ទាល់។

គួរបញ្ជាក់ផងដែរថា រយៈពេល១៨ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ៩ពាន់ ៤៦៥នាក់ ក្នុងនោះនារី ៨០១នាក់ ទៅកាន់ ១២បេសកកម្មក្នុង ១០ប្រទេស រួមមាន៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, សាយប្រឹស, ស៊ីរី, អាហ្វ្រិកកណ្តាល, ម៉ាលី, យេម៉ែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

ads banner