ស្វែងយល់ ពីវិធីប្រើប្រាស់គន្លងស្វ័យប្រវត្តិ ETC ដេីម្បីចេញចូលផ្លូវល្បឿនលឿន បានលឿនរហ័ស
សូមបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន ឬគ្រោងនឹងធ្វើដំណើរលើផ្លូវល្បឿនលឿន មេត្តាយកចិត្តទុកដាក់ខ្ពស់ ថាតេីយានយន្តរបស់ខ្លួន អាចប្រើប្រាស់គន្លងធម្មតា ឬគន្លងស្វ័យប្រវត្តិ ETC ជាមួយនឹងសេចក្តីពន្យល់ដូចខាងក្រោម៖
គន្លងធម្មតា ⬇️ តម្រូវឱ្យយកកាតនៅច្រកចូល និងបង់សាច់ប្រាក់នៅច្រកចេញ។ ក្នុងករណីមានចរាចរណ៍មមាញឹក លោកអ្នកអាចប្រឈមនឹងការរង់ចាំយូរ ពេលទូទាត់និងអាប់សាច់ប្រាក់ នៅច្រកចេញ ។
គន្លងស្វ័យប្រវត្តិ ETC ជាគន្លងអាទិភាព នៅខាងឆ្វេងបង្អស់ អនុញ្ញាតឱ្យបងប្អូនចេញចូលបានលឿនរហ័ស មិនបាច់រង់ចាំយូរ។ ដើម្បីប្រើប្រាស់គន្លង ETC នេះម្ចាស់យានយន្តត្រូវ បំពាក់ឧបករណ៍ ETC នៅអគាររដ្ឋបាលគ្រប់ច្រកចូលផ្លូវល្បឿនលឿន ឬទីតាំងមណ្ឌលផ្តល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងមណ្ឌលផ្តល់សេវាផ្សារទំនេីបAEON Mall មានជ័យ។ សូមចូលទៅកាន់គេហទំព័រ https://ew.mpwt.gov.kh ដេីម្បីដឹងពីវិធីប ញ្ចូលសមតុល្យ និងពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល។
#ams1minute