កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះរឹបអូសឈើបានចំនួន៨១២គីឡូ

រតនគិរី៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានសហការជាមួយកម្លាំងអធិការនគរបាលស្រុកលំផាត់និងសង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុងដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង។ ប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើនេះបានធ្វើឡើងនៅវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិកាឡែង ឃុំកាឡែងស្រុកលំផាត់ ខេត្តរតនគិរី។
លោកវរសេនីយ៍ទោ ជា តារា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានអោយដឹងថា វត្ថុតាងដែលត្រូវបានសមត្ថកិច្ចដកហួតជាឈើប្រភេទធ្នង់ចំនួន៨១២គីឡូក្រាម ស្មើនិង០,៦០១ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចរឹបអូសនិងប្រគល់ទៅអោយសង្កាត់រដ្ឋបាលព្រៃឈើក្រុងបានលុងដីម្បីចាត់ការទៅតាមនិតិវីធីច្បាប់ព្រៃឈើ៕ ដោយគតិ យុត្ត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner