តុល្យការលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅល្ងាចនេះ..!
អត្ថបទដោយ៖
ឈឹម សុផល
(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី១១ ខែកុម្ភ: ឆ្នាំ២០២៤នេះ ចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មិនមានការកកស្ទះយូរទេ នៅច្រកចេញភ្នំពេញ បន្តកន្ទុយគ្នាប្រមាណ១៥០ម៉ែត្រប៉ុណ្ណោះ។
យានយន្តបានរំកិលខ្លួនចូលបញ្ជរបង់ប្រាក់ តាមកន្លងប្រភេទទូទាត់បានយ៉ាងរលូន ។

ប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើន និងមានការសម្រួលពីសមត្ថកិច្ចនគរបាលផ្លូវល្បឿនលឿន និងដោយបានអនុវត្តបើកច្រកបន្ថែមបញ្ចាសទិសជានីតិវិធីថ្មីដែលបានត្រៀមទុកមុន ដើម្បីបញ្ចៀសការកកស្ទះយូរ។
គិតត្រឹមម៉ោង៦ល្ងាចនេះ មានយានយន្តចរាចរណ៍លើផ្លូវល្បឿនលឿនចំនួន ២៣.៤៥២គ្រឿង (ម្សិលមិញចំនួន ១៨.៧០៧គ្រឿង) និងមិនមានគ្រោះថ្នាក់ចរាចរណ៍ ឬបាតុភាពអ្វីកើតឡើងទេ ៕





ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។