គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ៩នាក់ និងរងរបួស ២៤នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក បណ្តាលអោយមនុស្សស្លាប់៩នាក់ និងរងរបួសធ្ងន់ស្រាលចំនួន២៤នាក់។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០៣នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០នាក់ ធ្ងន់ ០៣នាក់ ស្រាល ០២នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០៣នាក់ ធ្ងន់ ០នាក់ ស្រាល ០១នាក់ ប្រជែងគ្រោះថ្នាក់ ០៥លើក ស្លាប់ ០៣នាក់ ធ្ងន់ ០៩នាក់ ស្រាល ០២នាក់ និងបត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០នាក់ ធ្ងន់ ០២នាក់ ស្រាល ០៥នាក់៕

ដោយ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner