ប្រធានក្រុមការងារជំរុញដល់សមាជិកឱ្យបន្តចុះជួយដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋ
អត្ថបទដោយ៖
គៀន ច័ន្ទហ៊ីន
បន្ទាយមានជ័យ ៖ ក្នុងឱកាសបើក យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែល បាន រៀបចំនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដោយមានអង្គបោះឆ្នោតចូលរួមជាងបួនពាន់នាក់ ប្រធានក្រុមការងារ បានជំរុញដល់សមាជិករបស់ខ្លួនបន្តចុះជួយដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈ អចិន្ត្រៃគណៈ កម្មាធិការ កណ្ដាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបន្តថា ត្រូវធានាបាននូវសុវត្ថិភាពសណ្ដាប់ធ្នាប់ និងសន្តិសុខ ក្នុងភូមិឃុំសង្កាត់ ។ទប់ស្កាត់បង្ក្រាបរាល់បទល្មើស ពិសេសករណី គ្រឿងញៀន ដែលកម្លាំងសមត្ថកិច្ចដើរតួនាទីសំខាន់ក្នុងបញ្ហានេះ ។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំង សមាជិក ព្រឹទ្ធសភានីតិកាលទីកាលទី៥ឆ្នាំ២០២៤ នឹងដំណើរការប់ពីថ្ងៃទី ១០ ខែកម្ភៈ ដល់ថ្ងៃទី២៣ ខែកុម្ភៈ៕
ដោយ៖ គៀន ច័ន្ទហ៊ីន