ឯកឧត្ដម សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាបអញ្ជើញ សំណេះ សំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង១២ក្នុងក្រុងសៀមរាប
អត្ថបទដោយ៖
សុផាត ស៊ាន
សៀមរាប៖នៅសាលប្រជុំ ធំ មន្ទីរគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្ដម សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប កាលពី ព្រឹកថ្ងៃទី១២ ខែកុម្ភៈ បាន អញ្ជើញជួប សំណេះសំណាលជាមួយ សមាជិក ក្រុមប្រឹក្សាសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប ក្នុង គោល បំណងដើម្បី បញ្ជ្រាបអំពីការឃោសនាបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ។
ឯកឧត្ដម សៀង ណាំ មានប្រសាសន៍ថា មានសន្តិភាព ទើបមានការ អភិវឌ្ឍ ប្រទេសជាតិឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ បើពុំមាន សន្តិភាពទេ ប្រទេសជាតិមិនអាចរីកចម្រើនបានឡើយ។ ដូច្នេះ ដើម្បី រក្សាឱ្យបាននូវសមិទ្ធផលសង្គមជាតិ និង ជំរុញបន្ថែមការអភិវឌ្ឍ ប្រទេសនោះ ជាជម្រើសមានតែមួយគត់ គឺថែក្សាសន្តិភាពឱ្យ បាន គង់វង្ស ។
ឯកឧត្តមក៏បានរំលឹកដល់អង្គបោះឆ្នោតត្រៀមខ្លួនសម្រាប់ចូលរួមបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ៕






ដោយ៖ ស៊ាន សុផាត