ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះមានភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើននាក់មកកម្សាន្តនៅខេត្តកែប

កែប:នៅខេត្តកែប នាឱកាសបុ ណ្យ ចូលឆ្នាំចិន មា នភ្ញៀវទេសចរជាតិ-អន្តរជាតិមកទ ស្សនាកម្សាន្ត នៅខេត្តកែប ចំនួន ៧៣ ១៤៥ នាក់ ក្នុងនោះភ្ញៀវទេស ចរជាតិមានចំនួន ៧២ ៤៩៤ នាក់ ភ្ញៀវទេសចរអន្តរជាតិចំនួន ៦៥១ នាក់ និងមានរថយន្តរាប់ពាន់គ្រឿង ។

ចំនួនភ្ញៀវដ៏ច្រើននេះ បើប្រៀបធៀបជាមួយនឹងការសរុប នៃទីតាំងកម្សា ន្តជាច្រើនក្នុងតំបន់ ដែលរដ្ឋបាលខេត្តមានបច្ចុប្បន្ន ពិតជាច្រើនលើសលប់ ហួសពីការស្មាន ។

ដូច្នេះ អាជ្ញាធរខេត្តកែប បានណែនាំដល់មន្ត្រី ជំនាញក្នុងខេត្ត ឲ្យធ្វើការផ្សព្វផ្សាយ នូវវិធានការការពារ និងទប់ស្កាត់ដ៏ហ្មត់ចត់ ដើម្បីកុំឱ្យបញ្ហាមិនល្អណាមួយកើត ឡើង នៅក្នុងសហគមន៍ នៃតំបន់ទេសចរណ៍នានា ទូទាំងខេត្តកែប។

ខេត្តកែបជាខេត្តមួយ សម្បូរទៅដោយកន្លែងកម្សាន្តជាច្រើន ។ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ន ខេត្តកែប ជាខេត្តទេសចរណ៍ដ៏ប្រណិត និង មានការប្រឡង ប្រណាំង “ការអនុវត្តវិធានការ សុវត្ថិភាពទេសច រណ៍”។ក្រុងកែប ក៏ត្រូវបានដាក់ បញ្ចូ លជាបេក្ខភាពមួយ ក្នុងចំណោមក្រុង ខ ណ្ឌ បេក្ខភាពទាំង៤១ នៃចលនា ប្រឡង ប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អា ត សេវាល្អ បដិសណ្ឋារកិច្ចល្អ”ផងដែរ៕
ដោយៈសិលា សារិន

ads banner