ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រ កម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និង លើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច” នាព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្រសួងអធិការកិច្ច បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ ពិធីបើកត្រូវបានរៀបចំធ្វើឡើង ក្រោម អធិបតី ភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូល រួមពីលោក លោកស្រី ដែលជាថ្នាក់ដឹក នាំ និងសហការី មកពីបណ្តាក្រសួង ស្ថាប័ននានា, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួង អធិការកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងវត្តមានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សរុប ចំនួន ៩៦២រូប។

ក្នុងពិធីបើកសន្និបាត ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានសម្តែងការដឹងគុណប្រកបដោយ កតញ្ញុតាធម៌ គោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំន ងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានផ្តល់នូវព្រហ្មវិហារធម៌មិនអាចកាត់ថ្លៃ បានដល់យើងទាំងអស់គ្នា ព្រមទាំងបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់ អ្នកបន្តវេន ជំនាន់ក្រោយ។

ឯកឧត្តម ហួត ហាក់ បានកត់សម្គាល់ឃើញថា ក្នុងឆ្នាំ២០២៣ ក្រសួងអធិការកិច្ច រួមទាំង មន្ទីររាជធានី ខេត្ត ទាំង២៥ បានខិតខំបំពេញការងារយ៉ាងសកម្ម ប្រកបដោយស្មារតី ទទួល ខុស ត្រូវខ្ពស់ ទទួលបានលទ្ធផលគួរជាទីមោទនៈ និងមានសារៈសំខាន់ជាអាទិ៍ ការងារអធិការកិច្ច, ការងារតាមដានការអនុវត្តច្បាប់ ទទួលពាក្យបណ្តឹង និងអង្កេត ស្រាវជ្រាវ, ការងារផ្សព្វផ្សាយអប់រំច្បាប់, ការងារនីតិកម្ម, ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈអធិការកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ពិសេស ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា «គ្មានការជឿទុកចិត្តណាមួយ ដែលអាចជំនួសឱ្យការត្រួតពិនិត្យ បានឡើយ»។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមជូនអង្គសន្និបាតថា ក្នុងបរិបទថ្មីនៃកំណែទម្រង់ ក្នុងវិស័យអធិការកិច្ច និងដើម្បីឆ្លើយតបចក្ខុវិស័យខាងលើក្នុងគោលបំណងលើកកម្ពស់ សុចរិតភាព តម្លាភាព គណនេយ្យភាព និងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ក្រសួងអធិការកិច្ចបានដាក់ចេញនូវ ផែនការការងារអាទិភាពចំនួន៤ ដែលមន្ត្រីរាជការ ទាំងអស់ត្រូវប្រកៀកស្មា សាមគ្គីរួមគ្នាជាធ្លុងមួយសម្រេចឱ្យទាល់តែបាន គឺទី១៖ ការពង្រឹងសមត្ថភាពស្ថាប័ន, ទី២៖ ការសាង និងអភិវឌ្ឍមូលធនមនុស្ស, ទី៣៖ ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅក្នុងសមត្ថកិច្ចក្រសួង និងទី៤៖ ការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សូមបញ្ជាក់ថា ក្រសួងអធិការកិច្ច ដើមឡើយមានឈ្មោះថា ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការ កិច្ច។ ក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចកែសម្រួល ក្រសួង នេះមក នៅត្រឹមថា «ក្រសួងអធិការកិច្ច»។ ការកែសម្រួលនេះក្នុងគោលដៅឆ្លើយតបនឹង ស្នូលនៃយុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្ដោតលើការកែទម្រង់ ការពង្រឹង អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាល សាធារណៈ ដែលប្រកប ដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner