គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ៦នាក់ និងរងរបួស ១៨នាក់
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្តាលអោយមនុស្សស្លាប់ ៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៨នាក់។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០២នាក់ ធ្ងន់ ០២នាក់ ស្រាល ០២នាក់ មិនគោរពសិទ្ធិ ០៤លើក ស្លាប់ ០៣នាក់ ធ្ងន់ ០៣នាក់ ស្រាល ០៣នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០៣នាក់ ស្រាល ០១នាក់ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់ ធ្ងន់ ០១នាក់ស្រាល ០១នាក់ និងស្រវឹង ០១លើក ស្លាប់ ០នាក់ ធ្ងន់ ០នាក់ ស្រាល ០២នាក់៕
ដោយ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕