សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ការប្តូរឈ្មោះមកជា «ក្រសួងអធិការកិច្ច» ជាការឆ្លុះបញ្ចាំងពីការងារស្នូលរបស់ក្រសួង
ភ្នំពេញ៖ ការប្តូរឈ្មោះមកជា «ក្រសួងអធិការកិច្ច» ជាការឆ្លុះបញ្ចាំងពីការងារស្នូលរបស់ក្រសួង និងជាការបញ្ជាក់នូវឆន្ទៈមុះមុតឥតងាករេរបស់រាជរដ្ឋាភិបាល ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយនិងឆន្ទៈសម្រេចអោយបាននូវចក្ខុវិស័យនៅក្នុងការប្រែក្លាយកម្ពុជាអោយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធិភាព ចីរភាព និងបន្តផ្តោតជាចម្បងនូវរបៀបវារៈធានាប្រសិទ្ធិភាព សមិទ្ធកម្ម តាមរយៈការអនុវត្តអភិក្រមឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ការប្តូរឈ្មោះក្រសួងទំនាក់ទំនាក់ជាមួយរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ចមកជាក្រសួងអធិការកិច្ច នៅដើមអាណត្តិទី៧ គឺបានឆ្លុះបញ្ចាំងការងារស្នូលរបស់ក្រសួង និងជាការបញ្ជាក់នូវឆន្ទៈមុះមុតឥតងាករេរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព តម្លាភាព ប្រសិទ្ធិភាព គណនេយ្យភាព និងភាពទំនើប ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ
