សហរដ្ឋអាមេរិកជំរុញបទឈប់បាញ់រយៈពេល ៦សប្តាហ៍ ក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទនេះ ថ្លែងថា សហរដ្ឋអាមេរិកកំពុងជំរុញឱ្យមានបទឈប់បាញ់បណ្ដោះអាសន្ន ក្នុងរយៈពេល ៦សប្ដាហ៍ នៅក្នុងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្គាហ្សា ជាការបោះជំហានមួយឆ្ពោះទៅរកបទឈប់បាញ់យូរអង្វែងមួយ។

អំឡុងពេលធ្វើសន្និសិទកាសែតជាមួយព្រះមហាក្សត្រហ៊្សកដានី ព្រះអង្គម្ចាស់ Abdullah នៅឯសេតវិមាន លោក បៃដិន និយាយថា សហរដ្ឋអាមេរិកកំពុងធ្វើការលើកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ចំណាត់ការនេះ នឹងនាំមកនូវភាពស្ងប់ស្ងាត់ភ្លាមៗ និងប្រកបដោយនិរន្តរភាពដល់តំបន់ហ្គាហ្សា យ៉ាងហោចណាស់ ៦សប្តាហ៍ ដើម្បីអាចបោះជំហានឆ្ពោះទៅបទឈប់បាញ់រយៈពេលវែងមួយ។

ប៉ុន្តែព្រះមហាក្សត្រហ្ស៊កដានី ព្រះអង្គម្ចាស់ Abdullah បានអំពាវនាវឡើងវិញ ឱ្យមានបទឈប់បាញ់យូរអង្វែងមួយក្នុងពេលឥឡូវនេះ ដោយមិនអាចរង់ចាំ ឬបន្តបណ្ដោយឱ្យសង្រ្គាមអូសបន្លាយទៅមុខទៀតនោះទេ។

សូមជម្រាបថា ក្រុមសកម្មប្រយុទ្ធហាម៉ាសបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល និងបានចាប់មនុស្សធ្វើជាចំណាប់ខ្មាំងយ៉ាងហោចណាស់ ២៥០នាក់ នៅក្នុងការឈ្លានពានកាលពីថ្ងៃទី០៧ ខែតុលា។

ហើយអ៊ីស្រាអែលបានបើកការវាយប្រហារយោធាទ្រង់ទ្រាយធំវិញ ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សកើនឡើងជាង ២៨,៣៤០នាក់ ដែលភាគច្រើនជាស្រ្តី និងកុមារ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner