សម្តេចធិបតីចេញសារព្រមានពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ល្បែងផ្សងសំណាង (Video Inside)
ភាពផុសផុលនៃការរីកសាយល្បែងផ្សងសំណាងអនឡាញ បានប្រញាប់ឱ្យប្រមុខរាជរដ្ឋាភិបាល បានចេញសារព្រមានមន្ត្រីក្រោមឱវាទ ត្រូវចាត់វិធានការបិទជាបន្ទាន់។
ភាពរីកសាយនៃល្បែងផ្សងសំណាងអនឡាញ ត្រូវបានគេចាតទុកថាជាផ្នែកមួយ នៃការធ្វើឱ្យមានអំពើលួចឆក់ប្លន់ក្នុងសហគមន៍ ដែលប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្តិភាព។
តារាល្បីៗខ្លះ ត្រូវគេឃើញត្រូវបានគេជួលដើម្បីផ្សព្វផ្សាយល្បែងផ្សងសំណាងខុសច្បាប់នេះ និងក៏មានតារាខ្លះដែលរងការរិះគន់ពីមហាជន បានប្រញាប់ដកខ្លួនចេញពីសកម្មភាព ជួយផ្សព្វផ្សាយនេះផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងសារសម្លេងមួយនៅថ្ងៃទី១៤កុម្ភៈ បានចេញបញ្ជាដល់មន្ត្រីក្រោមឱវាទ តាមរាជធានី និងខេត្ត ត្រូវចាត់វិធានការទប់ស្កាត់ជាបន្ទាន់។
ចំណាត់ការទប់ស្កាត់នេះទៀត បានទន្ទឹមនឹងភាពផុសផុលផ្សព្វផ្សាយ ក្នុងបណ្តាញសង្គម តាមរយៈក្រុមតារាល្បីៗ ដែលនិយាយអូសទាញប្រជាពលរដ្ឋឱ្យធ្វើការផ្សងសំណាង នៃល្បែងទាំងនេះថែមទៀត។
ក្នុងចំណោមតារាល្បីៗដែលជួយផ្សព្វផ្សាយល្បែងសំណាងនេះ យ៉ាងហោចមានតារាកំប្លែងម្នាក់ ឈ្មោះ នាយគ្រឿន បានដកខ្លួនចេញពីការជួយផ្សាយពាណិជ្ជកម្មនេះ ក្រោយមានការរិះគន់ពីពលរដ្ឋ តាមបណ្តាញសង្គមយ៉ាងខ្លាំងក្លានោះមក។
នាយគ្រឿន គឺជាតារាមុនគេម្នាក់ដែលបានថ្លែងភ្ញាក់រលឹកដកខ្លួន ចេញពីការផ្សព្វផ្សាយល្បែងផ្សព្វសំណាងនេះ។ នៅមានតារាមួយចំនួនទៀត ដែលត្រូវបានគេឃើញថានៅមិនទាន់បានបង្ហាញការភ្ញាក់រឭកដូចនាយគ្រឿននេះឡើយ។
សម្តេចតេជោ ហ៊ុន សែន ខណៈដែលសមត្ថកិច្ចបាន និងកំពុងចាត់វិធានការប្រឆាំងនឹងល្បែងស៊ីសងនេះ បានថ្លែងតាមសារសម្លេងមួយនៅថ្ងៃទី១៤កុម្ភៈ អំពាវនាវអ្នកដែលញៀនល្បែង គប្បីតែបញ្ឈប់ទៅ។