សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំនាន់ឪពុកម្តាយយើង ពុំមានឱកាស សិក្សា នៅសាកលវិទ្យាល័យទេ ដោយសារសង្រ្គាម និងស្ថានភាពប្រទេសជាតិ

ភ្នំពេញ៖ ដោយសារសង្គ្រាម ជំនាន់ឪពុកម្តាយរបស់យើង ពុំមានឱកាសសិក្សានៅសាកលវិទ្យាល័យទេ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិត ជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនាន់ឪពុកម្តាយរបស់យើង ពុំមានឱកាសសិក្សានៅសាកលវិទ្យាល័យទេ ដោយសារសង្រ្គាម និងស្ថានភាពប្រទេសជាតិយើង។

សម្តេចធិបតី បានបញ្ជាក់ថា ការទទួលបានជ័យលាភីបញ្ចប់ការសិក្សានៅពេលនេះ គឺជាមោទនភាពសម្រាប់ខ្លួនឯងផង ហើយជាពិសេសអ្នកដែលសប្បាយចិត្តជាងគេ គឺឪពុកម្តាយយើងតែម្តង។

សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ភាពជោគជ័យដែលនិស្សិតយើងសម្រេចបាននាពេលនេះ គឺមិនអាចចាប់ផ្ដាច់បានឡើយពីការចូលរួមរបស់ សាស្ត្រាចារ្យ ឪពុកម្តាយ និងប្រទេសជាតិដែលមានសុខសន្តិភាពផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner