សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ នឹងប្រារព្ធពិធី «ជំនួបប្រជុំទូទៅរបស់សមាជិកសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខឆ្នំា ២០២៤ ដែលហៅកាត់ថា GMM 2024» នៅពេលឆាប់ៗនេះ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខត្រៀមខ្លួននឹងប្រារព្ធពិធី«ជំនួបប្រជុំទូទៅរបស់សមាជិកសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ ដែលហៅកាត់ថា GMM 2024»នៅថ្ងៃសៅរ៏ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ថាគារ Oakwood Premium Phnom Penh ។ កម្មវិធីដ៏ធំមួយនេះនឹងរៀបចំធ្វើឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខដែលយើងរៀបចំឡើងដេីម្បីផ្សាភ្ជាប់ទំនាក់ទំនងនិងបង្កើតភាពស្និទ្ធស្នាលរវាងសមាជិក JCI ក្រុមគ្រួសារ និងមិត្តភក្តិថែមទាំងធ្វើការណែនាំសមាជិកក្រុមប្រឹក្សា JCI ចតុមុខនៃអាណត្តិថ្មី។ លើសពីនេះទៅទៀត យើងក៏មានការលើកឡើងពីបេសកកម្ម ចក្ខុវិស័យ និងផែនការប្រចាំឆ្នាំ ព្រមទាំងផ្តល់លិខិតសរសើរដល់សមាជិកឆ្នើមJCIសាខាចតុមុខនៃសមិទ្ធផលរបស់ពួកគាត់នាអាណត្តិចាស់។ «កិច្ចប្រជុំសមាជិកសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ»ត្រូវបានរៀបចំជារៀងរាល់ឆ្នាំក្នុងគោលបំណងពង្រីកបណ្តាញជាមួយ ថ្នាក់ដឹកនាំនិងសមាជិកដែលមកពីស្ថាប័នផ្សេងគ្នាក្នុងនោះដែលក៏មានវត្តមានមា្ចស់អាជីវកម្មនិងក្រុមហ៊ុនជាច្រើន បង្ហាញពីសមិទ្ធផលសគម្រោងផែនការផ្សេងៗនៅក្នុងឆ្នាំ២០២៤ ការចុះអនុស្សរណៈ ដៃគូសហការក្នុងឆ្នាំ ២០២៤ ការចែករង្វាន់សម្រាប់សមាជិកឆ្នើមរបស់ JCI Chaktomuk អាហារពេលល្ងាច ល្បែងកម្សាន្តរឹតចំណងមិត្តភាពផ្សេងៗផងដែរ។

សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ស្វែងយល់ពី JCI និង ចង់អភិវឌ្ឃន៍ភាពជាអ្នកដឹកនាំ ហើយក៍មានឪកាសពង្រីកទំនាក់ទំនងជាមួយ សមាជិក JCI អាចចុះឈ្មោះកម្មវិធីតាមរយៈតំណLink៖ https://forms.gle/7cDtEXNT7rN4r56P7
រឺក៍អាចទាក់ទងមកក្រុមការងារផ្ទាល់តាមមរយៈលេខទូរស័ព្ទ: 017 650 022

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner