ការឆ្លងរាលដាលជម្ងឺប៉េស្តជ្រូកអាហ្វ្រិកនៅប្រទេសចិន មានសភាពយឺតនៅឡើយ

អនុរដ្ឋមន្ត្រីក្រសួងកសិកម្មចិនបាននិយាយ ថ្មីៗនេះថា ការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានសម្លាប់សត្វជ្រូកប្រមាណ១.២លានក្បាលរួចមកហើយនោះ នៅមិនទាន់រាលដាលលឿនទេ។

ក្នុងសន្និសីទសារព័ត៌មាន នៅក្នុងទីក្រុងប៉េកាំង ចេញផ្សាយដោយសារព័ត៌មាន porkbusiness កាលពីថ្ងៃទី៩ កក្កដា លោកអនុរដ្ឋមន្ត្រីអះអាងថា ចាប់តាំងពីដើមឆ្នាំ២០១៩មក ចិនមានករណីជ្រូកផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះត្រឹមតែ៤៤ករណី តែបើប្រៀបធៀបនឹងចន្លោះពេលពីខែសីហា ដល់ធ្នូ ២០១៨ មាន៩៩ករណី។ លោកបន្ថែមទៀតថា ការជួយអន្តរាគមន៍បន្ថែមនឹងត្រូវធ្វើឡើង ដល់កម្រិតមូលដ្ឋាន ប៉ុន្តែលោកសារភាពថា ស្ថានការណ៍គ្រប់គ្រងការឆ្លងរាលដាលនៃវីរុសនេះនៅតែស្មុគស្មាញ។

គួរបញ្ជាក់ថា ចិនត្រូវបានគេលើកឡើងថា ជាប្រទេសផ្តល់សាច់ជ្រូក២ភាគបី ក្នុងចំណោមការផ្គត់ផ្គង់នៅលើពិភពលោក។ បើទោះបីជាចិនថា ការឆ្លងរាលដាលនៅមានភាពយឺតយ៉ាវក៏ដោយ មកទល់នឹងពេលនេះ ជម្ងឺប៉េស្តជ្រូកអាហ្វិកបានឆ្លងដល់ជ្រូកស្ទើរគ្រប់ក្រុង និងខេត្ត នៅប្រទេសវៀតណាម នាំឲ្យមានការសម្លាប់ជ្រូកជិត២លានក្បាលហើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner