ស្នងការក្រុង ដាក់វិធានការត្រូវលុបបំបាត់ម៉ូតូទាំងឡាយណាដែលមានគ្រឿងបំពងសំឡេងឮខ្លាំងរំខានដល់ពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដាក់វិធានការត្រូវលុបបំបាត់ម៉ូតូ ទាំងឡាយណាដែលមានគ្រឿងបំពងសំឡេងឮខ្លាំងរំខានដល់ពលរដ្ឋ។

ថ្លែងក្នុងពិធីប្រគល់លិខិត បញ្ជាក់ការសិក្សាវគ្គបំប៉នជំនាញ បច្ចេកទេសវិទ្យាសាស្ត្រ និងការគ្រប់គ្រងការស្នាក់នៅជំនាន់ទី0៤ នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បាន លើកឡើងថាខណ្ឌដូនពេញត្រូវមានវិធានការ មុនគេក្នុងការលុបបំបាត់ម៉ូតូដែលបង្កសំឡេងរំពងខ្លាំងជាពិសេស នៅពេលរាត្រី ព្រោះវាពិតជាបានរំខានដល់ពលរដ្ឋ ជាពិសេសចាស់ៗដែលពួកគាត់ពិបាកនឹងសម្រានទៅវិញនៅពេលភ្ញាក់ពីដំណេក។

ក្រៅពីនេះឯកឧត្តម ស ថេត ជំរុញឱ្យទប់ស្កាត់ការប្រណាំងម៉ូតូជា ពិសេសក្រុមសិស្សសាលា នៅក្នុងរាជធានីភ្នំពេញហើយ នៅពេលឃាត់បានហើយត្រូវហៅអាណាព្យាបាល ដើម្បីធ្វើកិច្ចសន្យា និងអប់រំ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner