លោកពូទីន ព្យាករណ៍ថា លោក បៃឌិន ឈ្នះ លោកត្រាំ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្យាករណ៍ទុកមុនចំពោះការបោះឆ្នោតប្រធានាធិបតីអាមេរិក នាពេលខាងមុខនេះ ដោយលោកថា លោក ចូ បៃឌិន មានភាគរយឈ្នះច្រើនជាង លោក ដូណាល់ ត្រាំ។

លោក ពូទីន បានព្យាករណ៍បែបនេះ ក្នុងពេលលោកផ្តល់សម្ភាសន៍នៅក្នុងទីក្រុងមូស្គូ នាពេលថ្មីៗនេះ។ លោក ពូទីន បានអះអាងថា លោក បៃឌិន ដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ មានបទពិសោធន៍ច្រើនជាងលោកត្រាំ ដោយបានគូសបញ្ជាក់ថា «លោកបៃឌិនគឺជាអ្នកនយោបាយចាស់ទុំម្នាក់»។ យ៉ាងណាមិញ លោកនិយាយថា វិមានក្រឹមឡាំងត្រៀមធ្វើការជាមួយអ្នកណាក៏បាន ដែលឈ្នះការបោះឆ្នោតប្រនាធិបតីអាមេរិក នាខែវិច្ឆិកា ខាងមុខនេះ។

លោក ពូទីន ក៏បានឆ្លើយតបនឹងសំណួរ ទាក់ទងនឹងភាពចំណាស់របស់លោក បៃឌិន ដែលគេជឿជាក់ថា ប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់ប្រធានាធិបតីអាមេរិកវ័យរូបនេះ។ លោក បៃឌិន នឹងឈានចូលដល់អាយុ ៨២ ឆ្នាំ ត្រឹមតែប៉ុន្មានសប្តាហ៍ នៅក្រោយការបោះឆ្នោត។ លោក ពូទីន បានឆ្លើយតបទៅថា លោកលឺតែគេនិយាយពីបញ្ហាសុខភាពរបស់លោក បៃឌិន មិនល្អ មិនរឹងមាំ ប៉ុន្តែ ពេលដែលលោកបានជួប កាលពីបីឆ្នាំមុន នៅប្រទេសស្វីស លោកថា មិនឃើញមានបញ្ហាសុខភាពអ្វីលើលោកបៃឌិន ដែលគួរឲ្យកត់សម្គាល់នោះទេ។

យ៉ាងណាមិញ មានការស្ទង់មតិរបស់សហរដ្ឋអាមេរិកបានបង្ហាញថា អ្នកបោះឆ្នោតមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីអាយុរបស់លោក Biden។ ថ្មីៗនេះ លោក Biden ថែមទាំងយល់ច្រឡំ រវាងមេដឹកនាំអឺរ៉ុបបច្ចុប្បន្ន និងមេដឹកនាំកាលពីជំនាន់មុន ទៀតផង។

គេមានការភ្ញាក់ផ្អើលចំពោះការគាំទ្ររបស់ពូទីន លើលោកបៃឌិន ជាងលោកត្រាំ។ ដោយហេតុថា លោក បៃឌិន តែងរិះគន់លោក ពូទីន យ៉ាងចាស់ដៃ តែ លោក ត្រាំ វិញ ហាក់សរសើរពីការដឹកនាំរបស់វិមានក្រឹមឡាំង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner