ក្រសួងធនធានទឹកនឹងស្តារប្រព័ន្ធធារាសាស្ត្រសំខាន់ពីរនៅស្រុកថ្មបួក និងស្រុកស្វាយចេក
បន្ទាយមានជ័យ៖ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និង ឧតុនិយមបានចុះកំណត់ ទីតាំងប្រព័ន្ធធារាសាស្ត្រសំខាន់ៗនៅ ស្រុក ចំនួនពីរនៃខេត្តបន្ទាយមានជ័យដើម្បីត្រូវស្តារឡើងវិញប្រយោជន៍បម្រើឱ្យ វិស័យកសិកម្មនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ស្រុកទាំង ពីរគឺស្រុកថ្មពួក និងស្វាយចេក ដែលនៅ កៀកជាប់ព្រំដែនកម្ពុជា-ថៃ ។
លោក យឹម ប៊ុន រ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានឱ្យដឹង កាលពីថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៤នេះថា គម្រោងស្តារប្រព័ន្ធ ធារា សាស្រ្តនៅស្រុកទាំងពីរដើម្បីគ្រប់គ្រង ប្រភព ទឹកធំៗដែលមាន សក្ដានុពល ក្នុងខេត្ត សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់និង ការងារ បង្ក បង្កើនផល ពិសេសនារដូវប្រាំង។
លោកប្រធានមន្ទីរបន្តថា ខណៈនេះក្រុមការងារបច្ចេកទេសធារាសាស្រ្ត ក្រសួង បានសិក្សាយ៉ាងលំអិតពីផលប៉ះពាល់និងប្រភព មេទឹកដែល ត្រូវហូរនាំចូលមកតាមប្រព័ន្ធធារាសាស្ត្រត្រូវបានធ្វើការស្ដារនេះដើម្បីធានានិរន្តរភាពបានយូរអង្វែង ។ ប្រព័ន្ធធារាសាស្ត្រ នេះទៀតសោតមិន ត្រឹមតែរក្សាទឹកទុកប្រើប្រាស់និងការធ្វើកសិកម្មប៉ុណ្ណោះនោះទេ តែ ក៏ជួយ កាត់បន្ថយទឹកជំនន់ ឡើងគំហុក បណ្ដាល ឱ្យលិចភូមិឋាន នៃស្រុកទាំងពីរផងដែរ។
ទាក់ទងនឹងគម្រោងប្រកបដោយផលប្រយោជន៍ លោក អ៊ឹម សួស្ដី អនុប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹកក្រសួង ធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនឹងចាប់ផ្តើមស្ដារនៅស្រុកថ្មពួកនិង ស្រុកស្វាយចេក។ ក្រុមការងារ នឹង ធ្វើការកាយជម្រៅស្ទឹងដែលវារួមតូចហើយគោករាក់ ជាមួយនឹងការស្ដារអូរ និងព្រែកផងដែរ ។គោលដៅនៃផែនការ គឺគ្រប់ គ្រង ថែរក្សា ប្រភពទឹកពីធម្មជាតិបានល្អនិងផ្តល់សារៈសំខាន់ដល់ ការរស់នៅនិងធ្វើកសិកម្ម៕
អត្ថបទនិងរូបភាព៖គៀន ច័ន្ទហ៊ីន