ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ ជាចលករដ៏សំខាន់ក្នុងការពង្រឹងវិស័យសំណង់នៅកម្ពុជា

ថ្លែងនាកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម សាយ សំអាល់ បានបន្តជំរុញភាគីទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍ឯកភាពគ្នា ប្រមូលផ្ដុំគោលគំនិត កសាងពូនជ្រុំស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើប រស់រវើក វាងវៃ ប្រកបដោយមនសិការ និងវិជ្ជាជីវៈ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

ឯកឧត្តមលើកពីការបន្តជំរុញការរៀបចំគោលនយោបាយអភិវឌ្ឍបទដ្ឋានបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិបច្ចេកទេសសំណង់ ឱ្យស្របតាមការវិវត្តសេដ្ឋកិច្ចសង្គមកម្ពុជា និងការពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់ ក្នុងគោលបំណងបង្កើននូវគុណភាព សុវត្ថិភាព ការពារទ្រព្យសម្បត្តិ និងសុខុមាលភាព របស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។

📷 MLMUPC

#ams1minute

ads banner