ក្រសួងមហាផ្ទៃនិងស្ថានទូតជប៉ុនប្រកួតវាយកូនគោលមិត្តភាពបង្ហាញអំពីចំណងមិត្តភាពដែលជាប្រពៃណី

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃនិងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃ ទី១៧ ខែ កុម្ភៈ ឆ្នាំ២០២៤ បានរៀបចំការប្រកួតកីឡាវាយកូនគោលមិត្តភាព ក្រោម ការ ចូល រួមជាអធិបតីពីសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា រួមនឹងឯកឧត្តម នាយឧត្តមសេនីយ៍ អ្នកឧកញ៉ា លោកឧកញ៉ា និង លោកឧត្តមសេនីយ៍ ជាច្រើនរូប នៅទីលានកីឡាវាយកូនគោលវឌ្ឍនៈហ្គោលរីសត (Vattanac Golf Resort)។

ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាការរៀបចំ ការប្រកួតបានបញ្ជាក់ឲ្យដឹងថា ការប្រកួតកីឡាវាយកូនគោលមិត្តភាព ដែលរៀបចំ ដោយ ក្រសួងមផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ជាមួយស្ថានទូតជប៉ុនប្រចាំព្រះរាជា ណា ចក្រកម្ពុជា គឺរៀបចំឡើង ១ឆ្នាំម្តងបានក្លាយទៅជាការប្រកួតមិត្តភាពប្រពៃណី បង្ហាញអំពីទំនាក់ទំនងស្អិតរមួតនៃប្រទេសដែលជាមហាមិត្តនិងគ្នា។ ជាក់ស្តែង ការ ប្រ កួតនៅថ្ងៃនេះ គឺកីឡាករនៃប្រទេសទាំងពីរបានធ្វើការប្រកួតជាមួយគ្នា ដោយ សាម គ្គី ភាព និងមិត្តភាព ដែលជាការបង្ហាញនូវការផ្សារភ្ជាប់សម្ព័ន្ធ មិត្ត ប្រទេស ជាមិត្ត និងគ្នា ។

ឯកឧត្តម រដ្ឋលេខាធិការបានគូសបញ្ជាក់ទៀតថា សម្រាប់ការប្រកួតកីឡាវាយកូន គោលមិត្តភាព ក្រសួងមហាផ្ទៃ និងស្ថានទូតជប៉ុនប្រចាំព្រះរាជណាចក្រកម្ពុជា បន្ត រៀបចំជារៀងរាល់ឆ្នាំ ដើម្បីរក្សាប្រពៃណី របស់សម្តេចក្រឡាហោម ស ខេង ឧត្តម ប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែល សម្តេច កាលជាឧបនា យក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមាផ្ទៃ បានរៀបចំជាមួយស្ថានទូតជប៉ុន ស្ទើតែពុំដែលខក ខាន នៃអាណត្តិរបស់ឯកអគ្គរាជទូតណាមួយឡើយ លើកលែងតែក្នុងអំឡុងពេល មានការរីករាលដាលនៃជំងឺកូវីដ-19 តែប៉ុណ្ណោះ។

ជាមួយគ្នានោះ ជំនួសមុខឱ្យក្រុមការងាររៀបចំការប្រកួត ឯកឧត្តម សរ សិទ្ធិ ក៏បាន គោរព ថ្លែងអំណរគុណជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះ ម ហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានចំនាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួមនាឱកាសនេះ និងបានថ្លែងអំណរគុណដល់ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម នាយឧត្តម សេនីយ៍ អ្នកឧកញ៉ា លោកឧកញា លោកឧត្តមសេនីយ៍ កីឡាករទាំងអស់ដែល អញ្ជើ ញ ចូលរួមនៅក្នុងការ ប្រកួតដែលប្រព្រឹត្តទៅដោយរីករាយ មិត្តភាព សាមគ្គីភាព មិន អាចបំភ្លេចបាន ។

នាឱកាស ក្នុងពិធីទទួលទានភោជនាហារជុំគ្នា សម្ដេចក្រឡាហោម ស ខេង បាន សម្ដែង នូវក្តីរីករាយ និងមោទនភាពដែលទទួលបាន ការចូលរួមពី ឯកឧត្តម ឯកអគ្គ រាជទូតជប៉ុនប្រចាំកម្ពុជា។ សម្ដេចក្រឡាហោម បានគូសបញ្ជាក់បន្ថែមថា ការប្រកួត វាយកូនគោលមិត្តភាពនេះ ជាការរិតចំណងមិត្តភាពមួយ បង្ហាញពីការស្រលាញ់ រាប់ អានគ្នា ជាមហាមិត្តល្អ រវាងកម្ពុជា-ជប៉ុន ៕

រូបភាព ជីម ភារ៉ា
អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner