ការដឹកនាំដំបូងរបស់ Lampard បានត្រឹមស្មើ ក្នុងជំនួបមិត្តភាព

អត្ថបទដោយ៖
Kien Sereyvuth

អ្នកចាត់ការថ្មី Frank Lampard ដឹកនាំ Chelsea លើកដំបូងបានត្រឹមស្មើ ជាមួយក្រុមម្ចាស់ផ្ទះអៀរឡង់ Bohemians។ ខ្សែប្រយុទ្ធបែលហ្ស៊ិក Batshuayi បានបើកការនាំមុខក្នុងនាទីទី៨។ តែនៅចុងម៉ោង កីឡាករ Eric Molloy តាមស្មើរឱ្យ Bohemians វិញ។

សូមបញ្ជាក់ថា ក្នុងជំនួបយប់មិញ Lampard បានដាក់ជម្រើស១១នាក់ ដាច់ដោយឡែកពីគ្នាក្នុងវគ្គនីមួយៗ ជាមួយកីឡាករមានបទពិសោធន៍ និងកីឡាករយុវជន។

ដូចជា កីឡាករ Batshuayi, Danny Drinkwater, Cesar Azpilicueta និង Pedro លេងជាមួយយុវជន Marc Guehi, Dujon Sterling និង Conor Gallagher ក្នុងវគ្គទី១។ នៅវគ្គទី២ Lampard ដាក់កីឡាករដែលក្លិបផ្សេងខ្ចីរដូវកាលមុន ដូចជា Kurt Zouma, Tiemoue Bakayoko, Lewis Baker និង Izzy Brown ជាដើម៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner