ខ្សែប្រយុទ្ធ Divock Origi បន្តកុងត្រាថ្មីជាមួយក្លិបហង្សក្រហម Liverpool

អត្ថបទដោយ៖
Kien Sereyvuth

ខ្សែប្រយុទ្ធ និងជាវីរបុរសក្លិប Liverpool កីឡាករ Divock Origi បានបន្តកុងត្រាថ្មីក្រោយជួយក្លិបឈ្នះជាលើកទី៦ Champions League។ ខ្សែប្រយុទ្ធបែលហ្ស៊ិកវ័យ២៤ឆ្នាំ ផ្ទេរពី Lille មក Liverpool កាលពីឆ្នាំ២០១៤ ក្នុងតម្លៃ១០លានផោន រយៈ៥ឆ្នាំ ប៉ុន្តែត្រូវក្លិបដទៃខ្ចីជើងអស់២រដូវកាល។

Origi បានក្លាយវីរបុរស ក្រោយរកបាន២គ្រាប់ក្នុងជំនួបជាមួយ  Barcalona និង ១គ្រាប់ នៅវគ្គផ្ដាច់ព្រ័ត្រទល់ Spurs ជួយក្លិបឈ្នះ Champions League។

គួររំលឹកថា កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ ធ្លាប់បានក្លិប Liverpool ដាក់លក់ ប៉ុន្តែដោយសារមិនត្រូវថ្លៃទើបបន្តនៅ Anfield នឹងរកបាន២១គ្រាប់ នៅគ្រប់កម្មវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner