រាជរដ្ឋាភិបាលបើកការសាងសង់ស្ពានឆ្លងទន្លេបាសាក់មួយទៀតនៅថ្ងៃស្អែក

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជានឹងបើកការដ្ឋានស្ថាបនាស្ពានឆ្លង ទន្លេបាសាក់ថ្មីមួយទៀតត្រង់ចំណុចចាក់អង្រែក្រោម-ព្រែកប្រា នៃខណ្ឌមានជ័យនិងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមាន តម្លៃប្រមាណ ៦០លានដុល្លារអាមេរិក។ស្ពាននេះ ត្រូវប្រើរយៈ ពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីមិត្តចិន និងត្រូវស្ថាបនាមួយខ្សែដូចស្ពានកោះនរា ឬស្ពាន ឫស្សីកែវ) ទទឹង ២៧ម៉ែត្រ, ៤គន្លងរថយន្ត ,២កន្លងម៉ូតូ និង២ គន្លងថ្មើរជើង។

ពិធីបើកនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណ រដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ស្ពានដ៏សំខាន់ដែលកើតឡើងដោយការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេធិការ បាន ដំណើរការការដ្ឋានមុនពិធីសម្ពោធ បើកការដ្ឋានជាផ្លូវការ ចាប់ ផ្តើម ដោយបានខួងសសរគ្រឹះជាបន្តបន្ទាប់ និង ធានាសមិទ្ធផលរួច រាល់តាមការគ្រោងទុក ដែលមកដល់ ពេលនេះសម្រេចបានជាង ២ភាគរយហើយ។

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រាមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ ម៉ែត្រ, ទទឹងផ្លូវ២៧ ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ៨០៤,៣០ ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ)សាងសង់ ដោយ ក្រុមហ៊ុន សំណង់សៀង ហៃ ,ទីប្រឹក្សាគម្រោង ដោយក្រុម ហ៊ុន ក្វាងចូវវ៉ានអាន។

ពេលសាងសង់រួច ស្ពាននេះនឹងជួយ៖
-កាត់បន្ថយការ កកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារ អំពៅ។

  • ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជ ធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិ តេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុង តំបន់រាជធានីភ្នំពេញ ។
    -កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ។

សូមជម្រាបថា នេះជាស្ពានទី៦ក្នុងចំណោមស្ពានដែល បានសាងសង់រួច ក្នុងនោះស្ពានឆ្លងកោះពេជ្រ-កោះនរា, ស្ពានព្រះមុនីវង្សទាំង២, ស្ពានព្រែកសំរោង-តាខ្មៅ ,ស្ពានកោះអន្លង់ចិន, ស្ពានកោះធំ និងស្ពានមួយទៀត កំពុងសិក្សាភ្ជាប់ផ្លូវជាតិលេខ២៣៕


ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner