នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ៖ កម្ពុជា ពីមុនធ្លាប់ជាតំបន់អសន្តិសុខ តែបច្ចុប្បន្ន មានសុខសន្តិភាព

អត្ថបទដោយ៖
ឈឹម សុផល

(តាកែវ)៖ កម្ពុជា ពីមុនធ្លាប់ជាតំបន់អសន្តិសុខ តែបច្ចុប្បន្ន បានក្លាយជារដ្ឋអធិបតេយ្យ និងឯករាជ្យ មានសុខសន្តិភាព ព្រមទាំងបានចូលរួករក្សាសណ្តាប់ធ្នាប់ និងសន្តិភាពក្នុងសកលលោក ក្រោមឆត្រអង្គការសហប្រជាជាតិ ។ នេះជាការគូសបញ្ជាក់របស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសដង្ហែអង្គផ្កាប្រាក់វេរប្រគេនព្រះសង្ឃ វត្តតុំ ស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត និងលោកជំទាវ បានវេរប្រគេនគ្រឿង ឧបភោគ-បរិភោគជាច្រើនមុខនិងបច្ច័យអង្គផ្កាប្រាក់ ១០០លានរៀល ប្រគេនព្រះសង្ឃវត្តតុំ ដើម្បីរួមចំណែកកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនេះឲ្យកាន់តែរីកចម្រើនថែមទៀត ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានរំឭកអំពីដំណើរឆ្លងកាត់ របស់ កម្ពុជា ក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ដែលផ្តើមចេញពីជ័យជម្នះ ៧ មករា រហូតប្រទេសកម្ពុជា បាននិងកំពុងបោះជំហានទៅមុខឥតឈប់ឈរតាម ទិសដៅត្រឹមត្រូវ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនគ្រប់រូប ។

កម្ពុជា ដែលពីមុនត្រូវបានហែកហួរដោយសង្គ្រាម និងធ្លាប់តែល្បីជាវាលពិឃាដ ជាតំ បន់អសន្តិសុខដែលគេភ័យខ្លាចគ្រប់គ្នា ឥឡូវបានក្លាយជារដ្ឋអធិបតេយ្យ និងឯករាជ្យ ដែលមានសុខសន្តិភាព, នីតិរដ្ឋ និងស្ថិរភាពនយោបាយ ស្របតាម គោលការណ៍ នៃលទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្ស និងមានព្រះមហាក្សត្រ ជាទី គោរព សក្ការៈដ៏ខ្ពង់ ខ្ពស់ គ្រងជាម្លប់ដ៏ត្រជាក់ ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិ បាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងបន្តជំរុញ អនុវត្តកម្មវិធីកែទម្រង់នានា សំដៅលើកកម្ពស់ ជីវភាពប្រជា ពលរដ្ឋ ការពារសុខសន្តិភាព, បូរណភាពទឹកដី, ព្រះមហាក្សត្រ, ប្រជាជន និងរាជរដ្ឋា ភិបាលកម្ពុជា ដែលកើតចេញពីឆន្ទៈពិតប្រាកដរបស់ប្រជាជនកម្ពុជា ៕

ប្រភព៖ ខេត្តតាកែវ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner