ប្រជាជនប្រទេសម៉ិកស៊ិករាប់ម៉ឺននាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល មុនការបោះឆ្នោត
ម៉ិចស៊ិក៖ បាតុកររាប់សិបពាន់នាក់បានប្រមូលផ្តុំគ្នា នៅកណ្តាលទីលានការ៉េ Zocalo នៃរដ្ឋធានីម៉ិកស៊ិក នៅប៉ុន្មានខែមុនការបោះឆ្នោតប្រធានាធិបតីម៉ិចស៊ិកមកដល់ ដោយពួកគេចោទថា ការបោះឆ្នោតនេះ មានភាពមិនប្រក្រតី។
អាន. អំឡុងបាតុកម្មដែលធ្វើឡើង កាលពីថ្ងៃអាទិត្យ ក្រុមតវ៉ាបានចោទប្រកាន់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Andres Manuel Lopez Obrador ថា កំពុងព្យាយាម ត្រួយត្រាយដោយខុសច្បាប់ លើការបោះឆ្នោត ដោយធ្វើយ៉ាងណា ឲ្យសម្លេងគាំទ្រមានលើសលុបលើគណបក្សរបស់លោក។
ក្រុមប្រឆាំងបានចោទប្រកាន់លោក Lopez ថា បានស្វែងរកការស្តារសមត្ថភាព និងស្វ័យភាពដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ ដែលលោកបញ្ជូនទៅកាន់សភា។ ប្រធានាធិបតីរូបនេះត្រូវបានចោទថា បានប្រើឧបករណ៍របស់រដ្ឋ ដើម្បីភាពឈ្នះ លើគូរប្រជែងដ៏សំខាន់គឺលោកស្រី Claudia Sheinbaum អតីតអភិបាលក្រុងម៉ិកស៊ិក។
ជាការកត់សម្គាល់ បាតុកម្មតវ៉ានេះកើតឡើង នៅក្រោយពេលតែមួយថ្ងៃដែល លោកស្រី Sheinbaum បានចុះឈ្មោះជាផ្លូវការ ជាបេក្ខភាពប្រធានាធិបតី តំណាងឲ្យគណបក្ស Morena។
គួរបញ្ជាក់ថា ប្រទេសម៉ិកស៊ិកនឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត