រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រ និង លើកទឹកចិត្តឱ្យមានការ វិនិយោគ លើសំណល់ប្លាស្ទិក

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថានបានបង្ហាញការគាំទ្រនិងលើកទឹកចិត្តចំពោះការវិនិយោគណា មួយទៅលើសំណល់ប្លាស្ទិកដែលជាផ្នែកមួយក្នុងការកាត់ បន្ថយសារជាតិពុលបរិស្ថានក្នុងប្រទេសកម្ពុជា។

ការបញ្ជាក់នេះនៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន អេ១ ប្លាស្ទីក រីសសន៍ លីមីធីតនារសៀលថ្ងៃទី២១ ខែកុម្ភៈ ដែល កិច្ច ពិភាក្សាអំពីការវិនិយោគលើសំណល់ប្លាស្ទិកនៅកម្ពុជា តាមរយៈ ការកែច្នៃសំណល់ប្លាស្ទិក ឡើងវិញ ដែលមានលក្ខណៈជា ពាណិជ្ជ កម្មនិងមានលទ្ធភាពនាំ ចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោកស្រី លី ហុងឡានដេបូរា អាន់នី (LEE Hong Lan Deborah Anne)បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង
របស់ក្រសួងបរិស្ថាន ដែលធ្វើឱ្យការនាំចូលថង់ប្លាស្ទិកមាន ការ ថយចុះជាង ៥០ភាគរយ នាពេលថ្មីៗនេះតាមរយៈ យុទ្ធនា ការ ដែលមានសិស្សានុសិស្ស កម្មករ កម្មការិនី ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋានចូលរួមជាច្រើនលាននាក់ស្របតាម ការដាក់ចេញយុទ្ធសាស្រ្តចក្រាក្នុងវិស័យបរិស្ថាន។

លោកស្រីបានចាប់អារម្មណ៍ខ្ពស់ ចំពោះឱកាសវិនិយោគ លើ ការ កែច្នៃប្លាស្ទិកឡើងវិញ ដោយប្រព័ន្ធ Recycled Polyethylene Terephthalate (RPET) ដើម្បីបានរួមចំណែកជាមួយ ក្រសួង បរិស្ថានក្នុងការកាត់បន្ថយចំនួន សំណល់ប្លាស្ទិកពីអាជីវកម្ម និងអ្នកប្រើប្រាស់។លោកស្រី បានបង្ហាញជូនដំណើរ ការផលិត កម្មដែលផ្តល់អត្ថប្រយោជន៍ ដល់ការលើកស្ទួយសេដ្ឋកិច្ច របស់ ប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងគាំទ្រ ចំពោះសកម្មភាពវិនិយោគទាំងឡាយណាដែលបានគិតគូរដល់ ប្រយោជន៍ប្រជាពលរដ្ឋ និងប្រជាសហគមន៍មូលដ្ឋានជាធំ ។ជាពិសេសការរួមចំណែកក្នុងការធ្វើឱ្យសហគមន៍និងប្រជាពល រដ្ឋគិតគូរដល់ផលប៉ះពាល់បរិស្ថានស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។យុទ្ធសាស្រ្តនេះផ្តោតការយក ចិត្តទុកលើ ការកាត់បន្ថយការបំពុលបរិស្ថាន ដោយបន្តពង្រឹងការគ្រប់គ្រង សំណល់ទីប្រជុំជន ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ការត្រួត ពិនិត្យ ការ បំពុលទឹក ខ្យល់ និងសំឡេង ព្រមទាំងបន្តជំរុញ ថាមពលស្អាត ប្រសិទ្ធភាពថាមពលការអនុវត្តកសិកម្មវៃឆ្លាត ធន់និង ការប្រែប្រួលអាកាសធាតុ ការដឹកជញ្ជូនបៃតង ដំណើរ ការឧស្សាហកម្មស្អាត ការអនុវត្តសេដ្ឋកិច្ចចក្រាយន្តការវាយ តម្លៃ ហេតុប៉ះពាល់បរិស្ថាន វិញ្ញាបនកម្មបៃតង និងការប្រតិបត្តិ មេត្រី ភាព បរិស្ថាន៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner