វាសនាក្រុង Rafah បន្តប្រឈមមុខនឹងទ្វារមរណៈ (Video Inside)
អត្ថបទដោយ៖
Apsara Net
កិច្ចប្រឹងប្រែងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីចង់សង្គ្រោះតំបន់ហ្គាហ្សាបញ្ចៀសពីសង្គ្រាម ត្រូវបានជំទាស់ដោយសម្លេងវ៉េតូរបស់សហរដ្ឋអាមេរិក។ អ៊ីស្រាអែល បានដាក់ឱសានវាទឱ្យក្រុមហាម៉ាស ត្រូវដោះលែងចំណាប់ខ្មាំងសេសសល់វិលត្រឡប់មកផ្ទះវិញ ឱ្យបានមុនបុណ្យ Ramadan បើពុំដូច្នោះទេក្រុង Rafah នឹងក្លាយជាវាលមរណៈ និងអ៊ីស្រាអែលបានព្រមានមិនអនុញ្ញាតឱ្យមានការប្រារព្ធបុណ្យ Ramadan នៅលើទឹកដីប៉ាឡេស្ទីនឡើយ។ ក្នុងពេលនេះ ក្រុមសកម្មជនឥស្លាម នៃចង្កោម Axis of Resistance ត្រូវគេឃើញ បានរួមគ្នាធ្វើសកម្មភាពវាយប្រហារ ក្នុងការចង់យកប្រៀបលើការវាយប្រហារដាក់លើគោលដៅ ដើម្បីបង្ខំឱ្យអ៊ីស្រាអែល ទទួលយកការឈប់បាញ់គ្នាឈានដល់ការបញ្ចប់សង្គ្រាម, ប៉ុន្តែវាសនារបស់ក្រុង Rafah ហាក់ដូចជានៅលើមុខកាំបិតនៅឡើយទេ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍