រដ្ឋសភាបោះឆ្នោតគាំទ្រការបំពេញបន្ថែមសមាសភាពមន្ត្រីជាន់ខ្ពស់ ៣រូប ក្នុងរាជរដ្ឋាភិបាល (Video Inside)

កិច្ចប្រជុំរដ្ឋសភាថ្ងៃទី២១កុម្ភៈ បានបោះឆ្នោតគាំទ្រការបំពេញបន្ថែមសមាសភាពមន្ត្រីជាន់ខ្ពស់ ៣រូប របស់រាជរដ្ឋាភិបាល ក្នុងនោះរួមមានឧបនាយករដ្ឋមន្ត្រីម្នាក់ និងទេសរដ្ឋមន្ត្រី ២នាក់។ សមាជិក សមាជិកា រដ្ឋសភា ចំនួន ១២០រូប បានបោះឆ្នោតគាំទ្រលោក ហ៊ុន ម៉ានី អាយុ ៤៧ឆ្នាំ ដែលជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានតួនាទីខ្ពស់មួយទៀតជាឧបនាយករដ្ឋមន្ត្រី។

រដ្ឋសភាបានគាំទ្រការបំពេញបន្ថែមលោក ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។

ក្រោយការបោះឆ្នោតគាំទ្រការបំពេញបន្ថែមនេះរួចមក, ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ តែងតាំងមន្ត្រីជាន់ខ្ពស់ទាំងបី ដើម្បីចូលបំរើកិច្ចការយោងតាមការត្រាស់បង្គាប់។

ads banner