មន្ត្រីក្រសួងមហាផ្ទៃថ្លែងថា តួលេខបង្ក្រាបក្មេងទំនើងបានថយចុះ (Video Inside)
ក្មេងទំនើងជាង ៥០នាក់ ត្រូវបានឃាត់ខ្លួនក្នុងសប្ដាហ៍កន្លងទៅនេះ គ្រាដែលតួលេខនេះ ត្រូវគេចាត់ទុកថាបានធ្លាក់ចុះជាលំដាប់។
យោងតាមក្រសួងមហាផ្ទៃ, ការបង្ក្រាបក្មេងទំនើងទូទាំងប្រទេសក្នុងមួយខែមករាកន្លងមក មាន ១២៤ករណី ជាមួយមនុស្ស ២៨០នាក់ ដែលតួលេខនេះ គឺស្មើនឹង ៧០នាក់ ក្នុងមួយសប្តាហ៍។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ក្នុងមួយសប្ដាហ៍កន្លងទៅនេះ ការបង្ក្រាបក្មេងទំនើងមាន ២២ករណី ជាមួយឃាត់ខ្លួនចំនួន ៥៧នាក់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែលបានថ្លែងថា ការបង្ក្រាបក្មេងទំនើង គឺជាអាទិភាពមួយ របស់គោលនយោបាយភូមិឃុំមានសុវត្ថិភាព។ លោក ទូច សុឃៈ បានថ្លែងថា បើទោះបីជាការបង្ក្រាបមានតួលេខធ្លាក់ចុះក៏ដោយ សមត្ថកិច្ចនឹងបន្ធូរដៃឡើយ។
លោកបានអំពាវនាវ មាតាបិតា និងអ្នកអាណាព្យាបាលទាំងឡាយ គប្បីបង្កើនការយកចិត្តទុកដាក់អប់រំសីលធម៌ ដល់សមាជិកគ្រួសារ ពិសេសតាមតម្រង់ផ្លូវល្អដល់កូនចៅរបស់ខ្លួនដែលជាយុវជន។