អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិម្នាក់បញ្ចូលជាសមាជិកបក្ខប្រជាជន (Video Inside)
អត្ថបទដោយ៖
Apsara Net
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ខណៈការស្នើសុំចូលរួមរបស់ក្រុមសកម្មជន នៃគណបក្សប្រឆាំងដទៃទៀត កំពុងមានសភាពផុលផុសគួរឱ្យកត់សម្គាល់។
សេចក្តីប្រកាសថ្ងៃទី២១កុម្ភៈរបស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ, លោក សាន សាង សញ្ជាតិខ្មែរអាមេរិក ដែលធ្លាប់ធ្វើជាសមាជិករដ្ឋសភារបស់គណបក្ស សម រង្ស៊ី និងជាអតីតគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំណុះគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។
លោក សាន សាង ជាអតីតប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ និងបច្ចុប្បន្ន លោកជាអនុប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម។