ប្រជាពលរដ្ឋភូមិកំពង់បាស្រូវស្ម័គចិត្តប្រគល់ឧបករណ៍នេសាទខុសច្បាប់ប្រាំបីគ្រឿងដល់មន្ត្រីជលផលកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ អាំងម៉ូទ័រឆក់ត្រី ដែលជាឧបករណ៍ល្មើសច្បាប់ស្តីពីជល ផល ចំនួនប្រាំបីគ្រឿងប្រភេទក្ដៅ និងត្រជាក់ត្រូវបាន ប្រជាពលរដ្ឋ ក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគីរី ភ្ញាក់រលឹកស្ម័គ្រចិត្ត យកទៅប្រគល់ជូនមន្ត្រីខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ ២០២៤ បន្ទាប់ក្រុមការងារ សហការជាមួយ គណៈបញ្ជាការឯកភាព ស្រុក និង ខេត្ត រួមទាំង មន្ត្រីរដ្ឋបាលជលផលចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីជលផល។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ជារឿយៗ មន្ត្រីជលផលតែង តែ ចុះធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់ និងទោសទណ្ឌនៃការប្រើប្រាស់ ឧករណ៍នេសាទខុសច្បាប់ ធ្វើឱ្យប្រជា ពលរដ្ឋ ភ្ញាក់រឮកប្រគល់ អាំងម៉ូទ័រ ឆក់ត្រីជាបន្តបន្ទាប់ដល់មន្ត្រីជំនាញ។ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២០ ខែកុម្ភបន្ទាប់ពីពីប្រជុំ ផ្សព្វផ្សាយ ប្រជាពលរដ្ឋក្នុងភូមិកំពង់បាស្រូវ បាន ស្ម័គ្រចិត្តប្រគល់អាំងម៉ូទ័រចំនួនប្រាំបីគ្រឿងមកមន្ត្រីជំនាញ ។ក្នុងនោះ អាំងម៉ូទ័រឆក់ ត្រជាក់ចំនួនប្រាំពីរគ្រឿង និង អាំងម៉ូទ័រឆក់ក្ដៅមួយ គ្រឿង។
ក្នុងនាមជាមន្ត្រីរដ្ឋបាលជលផល លោកនាយខណ្ឌថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលភ្ញាក់រលឹកហើយក៏សូមអំពាវនាវ បន្តដល់ បង ប្អូនសូមបញ្ឈប់រាល់សកម្មភាពប្រើប្រាស់ឧបករណ៍ខុសច្បាប់នេះបន្តទៀត ។ចំណែកបងប្អូនដែលមិនទាន់បានប្រគល់សូមយកមក ប្រគល់ ជូនសមត្ថកិច្ចចៀសវាងការរកឃើញនៅផ្ទះអ្នកណានឹងទទួលខុសត្រូវចំពោះមុខច្បាប់៕ដោយ៖សុខ គឹមសៀន

