នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន ២គ្រឿង ចូលចតនៅកំពង់ផែព្រះសីហនុ រយៈពេល ៣ថ្ងៃ
(ព្រះសីហនុ) នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន ២គ្រឿង ផ្ទុកកងម៉ារីនជាង ៤០០ នាក់ និងឧទ្ធម្ភាចក្រ បានចូលចតកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៤ នៅអំឡុងពេល នៃការហ្វឹក ហ្វឺននាវិក សកម្មភាពតាមសមុទ្រ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ល្អរវាងកងទ័ព ជើងទឹកកម្ពុជា-ជប៉ុន ។
មន្ត្រីជាន់ខ្ពស់មូលដ្ឋានសមុទ្រកម្ពុជា បានទទួលស្វាគមន៍ការចូលចតនៃនាវាកងស្វ័យ កា រ ពារជើងទឹកជប៉ុនទាំង ២គ្រឿង នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយ សុ វត្ថិភាព ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។

យោងតាមរាយការណ៍បានបញ្ជាក់ថា នាវាកងស្វ័យការពារជើងទឹកជប៉ុនទាំង ២គ្រឿង នេះ ក៏មានឧទ្ធម្ភាចក្រចូលរួមផងដែរ ។
*នាវាទី១៖ ឈ្មោះ (DDG-172) TV-3521 SHIMAKAZE ទម្ងន់ផ្ទុក ៤,៦៥០តោន, បណ្ដោយ ១៥០ម៉ែត្រ, ទទឹង១៦.៤ម៉ែត្រ, ជម្រៅទឹក ៤.៨ម៉ែត្រ និងមាននាវិកសរុប ចំនួន ២៦០នាក់។ នាវានេះដឹកនាំដោយលោកវរនាវីឯក យូណាជីហារ៉ ម៉ាកូតូ ជាមេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺនស្វ័យការពារជប៉ុន និងលោកវរនាវីទោ កានីម៉ារូ រីយូហៃ ជាមេបញ្ជាការ។

*នាវាទី២៖ ឈ្មោះ DD-114 SUZUNAMI មានទម្ងន់ ៤,៦៥០តោន, បណ្ដោយ ១៥១ម៉ែត្រ, ទទឹង១៧.៤ម៉ែត្រ, ម្រៅទឹក ៥.៣ម៉ែត្រ មាននាវិកចំនួន១៧៥នាក់ ដឹកនាំដោយលោកវរនាវីទោ គីណូហ្សីតា យូតាកា ជាមេបញ្ជាការ។
សូមជម្រាបថា ឆ្នាំ២០២៤នេះ គឺខួប៣២ឆ្នាំ នៃការបញ្ជូន កងកម្លាំង រក្សាសន្តិភាពជ ប៉ុន មកកាន់ប្រទេសកម្ពុជា ហើយបើគិតចាប់ពីឆ្នាំ២០០០ រហូតមកដល់ ពេល បច្ចុប្បន្ននេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍នាវាស្វ័យ ការពារជើងទឹកជប៉ុន ចំនួន ១៤លើក ស្មើនឹង ៣០គ្រឿង ៕



ដោយ ៖ ង៉ាន់ ទិត្យ