មេបញ្ជាការដ្ឋានកងទ័ពខេត្តកំពង់ធំដាក់ចេញគោលការណ៍ក្នុងការ គ្រប់គ្រងសម្ភារយោធា ឱ្យបានត្រឹមត្រូវ

កំពង់ធំ៖ក្នុងពិធីបិទវគ្គផ្សព្វផ្សាយការងារចុះបញ្ជីគ្រប់គ្រងគ្រឿង បំពាក់ សម្ភារបច្ចេកទេស តាមប្រព័ន្ធបច្ចេកវិទ្យាកាលពី រសៀល ថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋាន តំបន់ ប្រតិបត្តិការសឹករងកំពង់ធំបានណែនាំដល់ថ្នាក់ ដឹកនាំនិង នាយទាហាន ទទួលបន្ទុកការងារ បច្ចេកទេសនៅគ្រប់បណ្ដាកងឯកភាព ត្រូវយកចិត្ត ទុកដាក់គ្រប់គ្រងសម្ភារយោធាឱ្យបាន ត្រឹមត្រូវ និងប្រើប្រាស់ឱ្យត្រូវនឹង ពេលវេលា។លោកក៏បានព្រមានផងដែរចំពោះអ្នកល្មើសនឹងវិន័យ កងទ័ព ។

ការណែនាំរបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តោតគោលការណ៍ ចំនួនប្រាំចំណុច ក្នុងនោះមាន៖ទី១. ត្រូវគ្រប់គ្រងឱ្យបាន ហ្មត់ចត់នូវ សម្ភារបច្ចេកទេស គ្រឿងយុទ្ធោបករណ៍ ដែលថ្នាក់លើបានបំពាក់ នៅតាម អង្គភាពនីមួយៗ មិនឱ្យមានការបាត់បង់ ឬខូចខាត។ទី២. មិនអនុញ្ញាតឱ្យយោធិនណាម្នាក់យកអាវុធ គ្រាប់ចេញក្រៅ អង្គភាព ដោយគ្មានលិខិតបញ្ជាបេសកកម្មពី មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករង ជាដាច់ខាត។ទី៣. ត្រូវធ្វើការផ្ទៀងផ្ទាត់ការចុះបញ្ជីគ្រឿង សម្ភារបច្ចេកទេស ដោយដៃ និងតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យបានត្រឹម ត្រូវច្បាស់លាស់ ។ទី៤. ត្រូវគ្រប់គ្រងថែរក្សា ដុសលាង និងជួសជុល គ្រឿងយុទ្ធោបករណ៍ ដែលថ្នាក់លើបានបំពាក់ជូន ធានាបានក្នុង ការបំពាក់ជូនយោធិនក្នុងភារកិច្ចការពារបូរណភាពទឹកដី និងការពារ ជាតិមាតុភូមិនិង ទី៥. នាយទាហានទទួលបន្ទុកការងារ បច្ចេក ទេស ត្រូវរក្សាការសម្ងាត់ការងារយោធាឱ្យបានជាដាច់ខាត បើក្នុងករណីមាន យោធិនណាម្នាក់ប្រព្រឹត្តខុសឆ្គង ផ្ទុយពីលក្ខន្តិកៈ និងបទពិន័យទូទៅ របស់ កងយោធពលខេមរភូមិន្ទ ត្រូវទទួលទោសតាមច្បាប់ ជាធរមាន។

ពាក់ព័ន្ធនឹងគោលការណ៍ទាំងប្រាំខាងលើ ថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរង ទទួលបន្ទុកការងារ បច្ចេកទេសទាំងអស់ ដែលបាន ចូលរួមវគ្គផ្សព្វផ្សាយការចុះបញ្ជីគ្រប់គ្រងគ្រឿងបំពាក់សម្ភារបច្ចេកទេសតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលនេះ បានប្តេជ្ញាចិត្តដាច់ខាតអនុវត្ត ឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ស្ថាប័នជំនាញ និងមេបញ្ជាការ តំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ឱ្យទទួលលទ្ធផលល្អ ៕


ដោយ៖ ប៊ុន រដ្ឋា

ads banner