ឯកឧត្តម ទៀ ស្យាម៖ ការចូលរួម Road Trip និង Track Day នៅប្រទេសថៃ ជាការបង្ហាញភាពជឿនលឿន និងស៊ីវិល័យ ក្នុងវិស័យយានយន្តរបស់កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ទៀ ស្យាម ស្ថាបនិកកម្មវិធីវប្បធម៌រថយន្តកម្ពុជា ឬ Cambodia Car Culture បានបញ្ជាក់ជូនក្រុមការងារទូរទ្សន៍អប្សរាថា ការនាំរថយន្តទំនើប ឬ Super Car ទៅចូលរួមកម្មវិធី២ គឺ Road Trip និង Track Day នៅខេត្តបុរីរ់ាំ ប្រទេសថៃ រយៈ២ថ្ងៃពីថ្ងៃទី២៣ ដល់ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ថា ជាការបង្ហាញភាពជឿនលឿន និងស៊ីវិល័យ ក្នុងវិស័យយានយន្តរបស់កម្ពុជា។

ឯកឧត្តម ទៀ ស្យាម បន្ថែមអោយដឹងទៀតថា រថយន្តទំនើបកម្ពុជា នឹងធ្វើ ដំណើ រ ចាកចេញពីភ្នំពេញតាមផ្លូវជាតិ៦A ឆ្ពោះទៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយ គោលដៅទេសចវប្បធម៌រអច្ឆរិយៈតែមួយគ្មាន២លើពិភពលោក ក្នុងន័យទាក់ ទាញភ្ញៀវទេសចរ និងបង្ហាញពីហេដ្ឋារចនាសម័ន្ធប្រទាក់ក្រឡាគ្នា ពីខេត្តមួយទៅ ខេត្តមួយ ពីតំបន់មួយទៅតំបន់មួយដោយងាយស្រួល តាមរយៈការបើកបររថយន្ត ទំនើប ឬ Super Car ដែលជាប្រភេទរថយន្តទាបៗ និងមានតម្លៃថ្លៃៗកំពុងមាន វត្តមាននៅកម្ពុជា ក្រោមដំបូលសន្តិភាព។

ស្ថាបនិកកម្មវិធីវប្បធម៌រថយន្តកម្ពុជា រូបនេះ អោយដឹងទៀតថា កម្មវិធីខាងលើនេះ បង្ហាញពីមិត្តភាព សាមគ្គីភាព ផ្សព្វ ផ្សាយពីវិស័យទេសចរ ហើយក៏ជាការបង្ហាញភាព ជឿនលឿន និងស៊ីវិល័យ ក្នុងវិស័យ យានយន្តរបស់កម្ពុជា។ ចំណុចមួយទៀត ការចូលរួម Road Trip និង Track Day យើងទទួលបានបទពិសោធន៍ គ្រូអន្តរ ជាតិល្បីៗ ទីលានទទួលស្គាល់ ពីពិភពលោក កត្តាសំខាន់នោះ គឺការចូលរួមកម្មវិធីនេះ គឺខ្មែរបង្ហាញពីមោទនភាព ជាតិខ្មែរ « Proud To Cambodia » លើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា កម្មវិធី Road Trip និង Track Day កម្ពុជាបានបញ្ជូនរថយន្ត ទំនើប សរុប ១៨គ្រឿងទៅចូលរួមនៅប្រទេសថៃ ដោយធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្ត សៀមរាប ឆ្លងកាត់ច្រកព្រដែនអន្តរជាតិអូស្មាច់ ខេត្តឧត្តុមានជ័យ ឆ្ពោះទៅខេត្តបុរីរ់ាំ។ ការធ្វើដំណើរនេះទទួលបានការសហការ និងឧបត្ថម្ភពីអាជ្ញាធរខេត្តសៀមរាប៕

អត្ថបទ-រូបភាព លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner