រដ្ឋមន្ត្រីក្រសួងការងារជំរុញឱ្យគ្រប់ភាគីក្នុងទំនាក់ទំនងវិជ្ជាជីវៈធ្វើការរួមគ្នាដើម្បីទាក់ទាញការវិនិយោគ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានជំរុញឱ្យគ្រប់ភាគីដែលមាន អង្គការដៃគូ សហជីព និងនិយោជក រួមគ្នាធ្វើឱ្យ ប្រសើរឡើងបន្ថែមទៀតក្នុងវិស័យទំនាក់ទំនង វិជ្ជាជីវៈ ដើម្បីឱ្យកម្ពុជា អាចរក្សា បាននូវការ ទាក់ទាញវិនិយោគ។

ថ្លែងក្នុងវេទិកាការងារប្រចាំឆ្នាំស្តីពី “វឌ្ឍនភាព នៃវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និងចក្ខុវិស័យសម្រាប់អនាគត” ដែលរៀបចំ ឡើង ដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃភាគីទាំងបីដើម្បីជំរុញឱ្យវិស័យទំនាក់ ទំនង វិជ្ជាជីវៈនៅកម្ពុជា កាន់តែប្រសើរឡើង តាមរយៈ ការគោរពច្បាប់ទម្លាប់ដែល កម្ពុជា មាន ស្រាប់ ដើម្បីផ្តល់ ឱ្យគ្រប់ភាគីទាំងនិយោជក និងកម្មករនិយោជិតទទួល យកបាន ស្របទៅនឹងទិស ដៅរបស់ក្រសួងដែលមានតួនាទី ក្នុងការរក្សាលំនឹង នៃ ទំនាក់ទំនងវិជ្ជាជីវៈដោយ មិនអាចខ្វះដៃគូណាមួយឡើយសម្រាប់សុខដុមនីយកម្មក្នុងរោងចក្រសហគ្រាស៕




ប្រភព ៖ ក្រសួងការងារ