គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២១ ខែកុម្ភៈ បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួស ១៣នាក់
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៣នាក់។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើស ល្បឿន ០២លើក ស្លាប់ ០០នាក់ ធ្ងន់ ០៣នាក់ ស្រាល ០១នាក់ មិនគោរព សិទ្ធិ ០២លើក ស្លាប់ ០០នាក់ ធ្ងន់ ០៣នាក់ស្រាល ០១នាក់ បត់គ្រោះថ្នាក់ ០៣លើក ស្លាប់ ០១នាក់ ធ្ងន់ ០៣នាក់ ស្រាល ០២នាក់ និងកត្តាយាន ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់៕
ដោយ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕