ជនសង្ស័យ៤១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន២៣ករណី ថ្ងៃទី២១ ខែកុម្ភៈ
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៤១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៣ករណី ទូទាំងប្រទេស នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ៤១នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៣នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២៥នាក់ស្រី ៣នាក់ បើកបរ ក្រោម ឥទ្ធិពល ៤ករណី ឃាត់ ៥នាក់ស្រី ០នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៧នាក់ស្រី ០នាក់ អនុវត្ដន៍ដីកា៖ ដីកា ១ ចាប់ ១នាក់ វត្ថុតាងដែលចាប់យក សរុប ក្នុងថ្ងៃទី២១ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៤៤០០,០៥ក្រាម។ កេតាមីន(Ke) ស្មើ ៦,៥៦ក្រាម។ អុិចស្តាសុី(mdma) ស្មើ ៣៦៧,៨៥ក្រាម។ លទ្ធផលខាងលើ ១២អង្គ ភាពបានចូលរួមបង្ក្រាប៕

ដោយ ៖ ប៊ុនធី/ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕