រុស្ស៊ីបញ្ចេញយន្តហោះល្បឿនលឿនជាងសំឡេងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ

មូស្គូ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឡើងជិះសាកយន្តហោះយោធាល្បឿនលឿនជាងសំឡេង ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានបញ្ចេញវីដេអូបង្ហាញពីលោក ពូទីន ឡើងជណ្តើរជិះយន្តហោះល្បឿនលឿនជាងសំឡេងផ្ទុកមីស៊ីលធុន Tu-160M នៅពេលវាសាកល្បងហោះហើរ នៅឯក្រុមហ៊ុនផលិតយន្តហោះមួយ ដែលមានមូលដ្ឋាននៅទីក្រុង Kazan ភាគកណ្តាលនៃប្រទេសរុស្ស៊ី។

លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានរដ្ឋ បន្ទាប់ពីចុះពីលើយន្តហោះនោះថា យន្តហោះនេះពិតជាបំពាក់ម៉ាស៊ីនថ្មី… ថ្មីស្ទើរទាំងស្រុង… វាអាចដំណើរការបានយ៉ាងល្អ… អ្នកអាចមើលឃើញ សូម្បីតែដោយភ្នែកទទេ។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី លោក ពូទីន បានចំណាយពេល ៣០នាទីជិះនៅលើយន្តហោះ Tu-160M ដែលជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ផលិតដោយអតីតសហភាពសូវៀត ដែលវាជាផ្នែកមួយនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី។

រុស្ស៊ីបានបញ្ចេញយន្តហោះដ៏មានអនុភាពនេះ ពីរថ្ងៃមុនពេលទីក្រុងមូស្គូប្រារព្ធខួប២ឆ្នាំ នៃសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner