គណបក្សប្រជាជនកម្ពុជា ឈរនៅខាងប្រជាជន ផ្សារភ្ជាប់ជិតស្និតជាមួយប្រជាជន

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌបឹងកេងកង និង ឯកឧត្តម សុខ សម្បត្តិ ប្រធាន គណៈកម្មការគណបក្សប្រជាជនកម្ពុជា ខណ្ឌបឹង កេងកេង រួមជាមួយសមាជិកសមាជិការ ថ្នាក់ខណ្ឌ និងសង្កាត់ ចំនួន៦១៥ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបិទយុទ្ធនាការឃោសនាបោះឆោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៥ ។

ក្នុងថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនា បោះឆោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៥ ឯកឧត្តម បណ្ឌិត អ៊ិត សំ ហេង បានថ្លែង ថា ១៤ថ្ងៃកន្លងមកនេះ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាបានដំណើរទៅដោយរលូន ដោយគោរពបានខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និតិវិធីនៃក្រមសិល្បធម៌ សម្រាប់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា បង្កើតបាននូវបរិយាកាសសាមគ្គីជិតស្និតមានការទទួលខុសត្រូវខ្ពស់ និងសុទិដ្ឋិនិយមខ្ពស់ចំពោះជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាយើង និងទទួលបាននៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ នេះ ។

ឯកឧត្តម បណ្ឌិត មានប្រសាសន៍ទៀតថា យើងមានជំនឿយ៉ាងមុតមាំថា គណបក្សប្រជានកម្ពុជា នឹងទទួលបានជោគជ័យត្រចះត្រចង់ ដោយមានមូលហេតុដូចខាងក្រោម៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជានជន ដោយសារប្រជាជន និងដើម្បីប្រជាជន ឧត្តមគ្គតិគណបក្សឈរនៅខាងប្រជាជន ផ្សារភ្ជាប់ជាមួយប្រជាជនគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិមាតុភូមិ។រាល់ការបោះឆ្នោតទាំងអស់គណបក្សតែងតែដាក់ចេញនូវគោលនយោបាយមួយដ៏ត្រឹមត្រូវ និងស្របតាមសភាពការជាក់ស្តែងរបស់ប្រទេសជាតិក្នុងដំណាក់កាលនីមួយៗ។

ឯកឧត្តម អ៊ិត សំហេង ក៏បានអំពាវ ឲ្យអង្គបោះឆ្នោតទាំអស់គាំទ្រគោលនយោបាយអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា និងគាំទ្របេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ៕

ដោយ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner