សម្តេចធិបតី៖ “ចាប់ពីឆ្នាំ២០២២ យើងបានប្រកាសរាជធានី-ខេត្តចំនួន១៤ ជារាជធានី-ខេត្តអស់មីន
រួមមាន៖ ខេត្តស្ទឹងត្រែង កែប ព្រៃវែង រាជធានីភ្នំពេញ ព្រះសីហនុ កណ្តាល ស្វាយរៀង តាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងមណ្ឌលគិរី ហើយឆ្នាំ២០២៤នេះ យើងគ្រោងនឹងប្រកាសខេត្ត ចំនួន៤ បន្ថែមទៀត រួមមាន៖ ខេត្តក្រចេះ កំពង់ធំ សៀមរាប និងរតនគិរី ជាខេត្តអស់មីន។
ក្នុងឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានបង្កើតគម្រោងសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ហើយរាជរដ្ឋាភិបាលបាន បង្កើត”មូលនិធិកម្ពុជាគ្មានមិនឆ្នាំ២០២៥” ដើម្បីដោះស្រាយបញ្ហាមីន រំដោះផ្ទៃដី និងផ្តល់ដីសុវត្ថិភាពជូនដល់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឈានទៅលុបបំបាត់ទាំងស្រុងនូវជនរងគ្រោះថ្នាក់ និងសហគមន៍គ្មានរងផលប៉ះពាល់ដោយសារមីន តាមរយៈការអនុវត្តយន្តការភូមិអស់មីន ដោយចាប់ផ្ដើមធ្វើការបោសសម្អាតមីនឱ្យអស់ ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយ”។


#ams1minute