អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺ មានសារៈសំខាន់ណាស់ ព្រោះជាអង្គនីតិបញ្ញត្តិកំពូលជាតិ ដែលប្រធានព្រឹទ្ធសភា នឹងដើរតួនាទីជាប្រមុខរដ្ឋស្ដីទី របស់ប្រទេស
(កំពង់ធំ)៖ អង្គបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា គឺ មានសារៈសំខាន់ណាស់ ព្រោះជាអង្គនីតិបញ្ញត្តិកំពូលជាតិ ដែលប្រធានព្រឹទ្ធសភា នឹងដើរតួនាទីជាប្រមុខរដ្ឋស្ដីទី របស់ប្រទេស ។ នេះជាការថ្លែងរបស់លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្រ្តៃយ៍គណៈ កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងអនុប្រធានទី២ ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ធំ បានបញ្ជាក់ទៅកាន់អង្គបោះឆ្នោតទាំង៥៧រូប ក្នុងស្រុកសន្ទុក នាព្រឹកថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ។
លោកជំទាវ បានបញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ កាន់តែមានសារះខាន់ទៀតនោះ គឺគណបក្សប្រជាជន ទទួលបានជ័យជម្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា ដែលត្រូវបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទី នៅពេល ព្រះមហាក្សត្រ អវត្តមាន ។

នៅក្នុងឱកាសនោះដែរ លោកជំទាវ បានសម្ដែងការសង្ឃឹម និងការជឿជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តិទៅប្រកបដោយជោគជ័យ និងគ្មានអំពើហិង្សា ហើយសង្ឃឹមថា ស្មារតីសាមគ្គីដ៏ល្អ របស់អង្គបោះឆ្នោតទាំងអស់ នឹងនាំមកនូវជ័យជម្នះ ជូនគណះបក្សជាក់មិនខាន ហើយតាមរយៈវត្តមានរបស់ សមាជិក-សមាជិ កា និងក្រុមការងារគណបក្ស ដែលបានចូលរួមនាពេលនេះ ក៏បានសរបញ្ជាក់ឲ្យឃើញ ច្បាស់អំពីស្មារតីយកចិត្តទុកដាក់ និងបង្ហាញឲ្យឃើញនូវស្មារតី សាមគ្គីភាព ឯកភាពតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម និងរក្សាយ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីថ្លៃថ្លានៃដំណើរការលើក កម្ពស់ប្រជាប្រិយភាព និងកិត្យានុភា ពរបស់គណបក្ស ក្នុងការដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ ។
ជាថ្មីម្ដងទៀត លោកជំទាវបណ្ឌិត ជា សិរី បានស្នើដល់ អង្គបោះឆ្នោតទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ដើម្បីមានវត្តមានក្នុងការបោះឆ្នោតដែលប្រព្រឹត្តិ ទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឲ្យបានគ្រប់ៗគ្នា ៕


ដោយ វ៉េង លីមហួត