អង្គភាព័ត៌មាននិងប្រតិកម្មរហ័ស សហការជាមួយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញផ្សាយវីដេអូក្រោមចំណងជើងថា «បទបញ្ជារបស់ សម្តេចធិបតី ស្តីពីការ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន គឺជាវិធានការ ដ៏មុតស្រួច ដើម្បីការពារ សេចក្តី សុខសាន ជូន ប្រជាពលរដ្ឋ»

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និង អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសហការរៀបចំ និងផលិតវីដេអូផ្លូវការមួយ មាន រយៈ ពេល ជាង១១នាទី ក្រោមចំណងជើងថា « បទបញ្ជារបស់សម្តេចធិបតី ស្តីពីការ ប្រយុទ្ធ ប្រឆាំង គ្រឿង ញៀន គឺជាវិធានការដ៏មុតស្រួចដើម្បីការពារសេចក្តី សុខសាន ជូនប្រជាពលរដ្ឋ»។

ក្នុងខ្លឹសារវីដេអូ បានរំលេចនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយតម្រូវឱ្យក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឬមានពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

សម្តេចធិបតី បានបញ្ជាឱ្យបញ្ចប់មុខតំណែងនិងបណ្តេញចេញពីក្របខណ្ឌចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវ បាន រកឃើញថាប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ខុសច្បាប់។ នេះគឺជាវិធានការដ៏មុតស្រួចមួយទៀតសំដៅលុបបំបាត់បាតុភាពក្នុងសង្គម ជាពិសេសដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងសុខមាលភាពជូនប្រជាពលរដ្ឋ។

បទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច ក្រកម្ពុជាបានទទួលការសាទរយ៉ាងកងរំពងពីសំណាក់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់ អាវុធ យុវជន និងប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានដោយពួកគេចាត់ទុកថា នេះជាបទបញ្ជាដ៏ត្រឹម ត្រូវ និងចាំបាច់ដែលរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញដើម្បីការពារសេចក្តីសុខសាន ក្នុងសង្គមជាតិ៕

ប្រភព ៖ អង្គភាព័ត៌មាននិងប្រតិកម្មរហ័ស

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner