ឯកឧត្តម សុខ សូកេន បានចូលរួមវេទិកាយុវជន ICAPP លើកទី៧ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី

(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន សមាជិកគណ:កម្មការកណ្តាល នៃគណបក្ស ប្រជាជន កម្ពុជា ក្នុងនាមជាអនុប្រធានវេទិកាយុវជន នៃសន្និសីទអន្តរជាតិ នៃបណ្តា គណបក្សនយោ បាយ នៅអាស៊ី (ICAPP) បានដឹកនាំគណ:ប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមវេទិកា យុវជន ICAPP លើកទី៧ ពីថ្ងៃទី២៣ -២៦ ខែកុម្ភ: ឆ្នាំ២០២៤ នៅរដ្ឋធានីអូឡានបាទ័រ ប្រទេសម៉ុងហ្គោលី ក្រោមមូលបទ យើងនិយាយថា Yes ចំពោះការចូលរួមរបស់យុវជន នៅសភា (We Say Yes To Youth in Parliament)។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តមបានចែករំលែកទស្សនៈអំពីសារៈសំខាន់នៃការចូលរួមរបស់ យុវជន ក្នុងការអភិវឌ្ឍប្រទេស ជាពិសេសនៅយុគសម័យឌីជីថល។ ការចូលរួមរបស់យុវជននៅក្នុង ស្ថាប័ននីតិប្បញ្ញត្តិ ពិតជាចាំបាច់ ដើម្បីផ្តល់នូវគំនិត និងលើកឡើងនូវកង្វល់នានារបស់ យុវជន ក្នុងការតាក់តែងគោលនយោបាយ និងច្បាប់ឱ្យមានសង្គតិភាព ជាមួយការរីក ចម្រើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ ថា ការផ្តល់ឱកាសឱ្យយុវជនចូលរួមមតិស្ថាបនា ដែលមានការទទួលខុសត្រូវខ្ពស់និងភាពប្រាកដនិយម ជាកត្តាសំខាន់ ក្នុងការលើក កម្ពស់សង្គមមួយប្រកបដោយបរិយាប័ន្ន និងចីរភាព។

ឯកឧត្តមក៏បានជំរុញការចូលរួមរបស់យុវជនតាមរយៈការបង្កើតបរិយាកាសអំណោយផល វេទិកាទំនាក់ទំនងនិងចែករំលែក និងកម្មវិធីបណ្តុះបណ្តាលនិងការស្រាវជ្រាវនានា។

សូមបញ្ជាក់ផងដែរថា វេទិកានេះមានការចូលរួមពីតំណាងគណបក្សនយោបាយ និងភ្ញៀវ កិត្តិយស មកពីចំនួន ១២ ប្រទេស និងអង្គការអន្តរជាតិ៕

ដោយ ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner