ជនសង្ស័យ៣៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿង ញៀនទូទាំងប្រទេសចំនួន ២១ករណី ថ្ងៃទី២៥ ខែកុម្ភៈ
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៣៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេស នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៩នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ៩នាក់ស្រី ១នាក់
ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៨នាក់ស្រី ០នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១១នាក់ ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ៥៨០,៥៩ក្រាម។ កេតាមីន(Ke) ស្មើស្នើ១០៤៥,០ក្រាម។ ហេរ៉ូអុីន (Heroine ) ស្មើ៤៨,៧២ក្រាម។ លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រា៕

ដោយ ៖ ប៊ុនធី/ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕