វេជ្ជបណ្ឌិតវ័យក្មេងរាប់ពាន់នាក់បានលាលែងពីតំណែង នៅកូរ៉េខាងត្បូង
អត្ថបទដោយ៖
លន់ សារ៉ាត
នៅថ្ងៃចន្ទនេះ កូរ៉េខាងត្បូងបានអំពាវនាវវេជ្ជបណ្ឌិតវ័យក្មេងត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីក្រុមគ្រូពេទ្យវ័យក្មេងរាប់ពាន់នាក់បានលាលែងពីតំណែងជុំវិញកំណែទម្រង់ផ្នែកវេជ្ជសាស្រ្ត។
រដ្ឋាភិបាលនិយាយថា ក្រុមវេជ្ជបណ្ឌិតទាំងនោះ នឹងរួចផុតពីការដាក់ទណ្ឌកម្ម ប្រសិនបើពួកគេត្រឡប់ទៅធ្វើការនៅមន្ទីរពេទ្យវិញ។ ការតវ៉ាធ្វើកូដកម្មមិនធ្វើការរបស់ក្រុមគ្រូពេទ្យទាំងនេះបានឈានចូលដល់សប្តាហ៍ទីពីរហើយ។ ពួកគេប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើនការចូលរៀននៅសាលាវេជ្ជសាស្ត្រ ការប្រឈមមុខនឹងការខ្វះខាត បូករួមទាំងបញ្ហាសង្គមផ្សេងៗទៀត។
ការមិនចូលធ្វើការរបស់ក្រុមវេជ្ជបណ្ឌិតទាំងនោះ បានបណ្តាលឱ្យមានការលុបចោល និងការពន្យារពេលនៃការវះកាត់សម្រាប់អ្នកជំងឺមហារីក និង សម្រាប់ស្ត្រីមានផ្ទៃពោះជាដើម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ