អនុប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ បានចាត់ទុកការបង្កើតក្រុមចូលរួមប្រកួតជើងឯក សិស្សបឋម រាជធានីភ្នំពេញ ជាការចូលរួមការកសាង និងអភិវឌ្ឍវិស័យកីឡា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ថ្លែង ក្នុង ពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជើងឯករាជធានីភ្នំពេញ កាលពីចុង សប្តាហ៍ថា ការ ខិត ខំបង្កើតក្រុម ដើម្បីចូលរួមប្រកួតជើងឯកនាពេលនេះ គឺជាកាយវិការ និងការចូលរួម ដោយ ស្មោះក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ តាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល ដែលបានចែងថា “មនុស្សម្នាក់ត្រូវចេះលេងកីឡាមួយ ប្រភេទ ប្រចាំជីវិត ។

លោកថា ការយកចិត្តទុកដាក់ជំរុញដល់ កុមារា កុមារី ឱ្យចូលរួមហាត់ និងលេងកីឡា ទៅតាម ប្រភេទ ដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយនូវអំពើអបាយមុខ ដែលមាន នៅក្នុងសង្គម។ មួយវិញទៀត ការហាត់ និងលេងកីឡា ជាកត្តាចាំបាច់ដែលនាំមកនូវ ការ ស្គាល់យល់គ្នា និងស្រលាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឱ្យសង្គមជាតិយើង មានការ ឯក ភាព និង សាមគ្គីភាព ដ៏រឹងមាំក្នុងការកសាង និងការពារជាតិយើងចាប់ពីកុមាភាពតទៅ ។

លោកបានគូសបញ្ជាក់ទៀតថា ការប្រកួតប្រជែងក្នុងជើងឯកនេះ ផ្តល់ឱកាសឲ្យ សិស្ស បានពង្រឹងសមត្ថភាពតាមប្រភេទកីឡាដែលពួកគេចូលចិត្ត ដើម្បីចូលរួម អភិវឌ្ឍ វិស័យកីឡា ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលកំពុងឈានឆ្ពោះ ទៅរកកម្រិត មួយ ឱ្យស្របនិងការវិវត្តន៍និងរីកចម្រើនរបស់ប្រទេសជាតិ ។ ទន្ទឹមគ្នានេះដែរ កម្ពុជាកំពុង ត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នាពេលខាងមុខ ។ក្នុងនាមមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សូមគណ:កម្មការ គ្រប់ផ្នែក ដូចជា គណ:កម្មការបច្ចេកទេស ទីលាន សន្តិសុខសណ្តាប់ធ្នាប់ សង្គ្រោះ ដែលបានខិតខំ ក្នុងការ បំពេញភារកិច្ចរបស់ខ្លួន ឱ្យទទួលបានលទ្ធផលនាពេលនេះ។

លោក ម៉ុន សុខជា នាយកសាលាGVA ដែលបានបញ្ជូនសិស្សមកចូលរួមការប្រកួត បាន មាន ប្រសាសន៍ថា កីឡាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការជួយឲ្យសិស្សានុសិស្សមានការ លូតលាស់កាយសម្បទារឹងមាំ និងជួយឲ្យប្រាជ្ញាស្មារតីឆ្លាតវៃ ។

លោក ស្រេង សេង ប្រធានការិយាល័យកីឡា នៃមន្ទីរអបរំយុវជននិងកីឡា រាជធានីភ្នំពេញ បានឲ្យដឹងថា ការប្រកួតជើងឯកសិស្សបឋម រាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២៣-២០២៤ នេះ ដំណើរការចាប់តាំងពីថ្ងៃទី០៥ ខែកុម្ភៈមក មានដូចជា៖ ប្រភេទកីឡាបាល់ទាត់ចំនួន ១៤ក្រុម ក្នុងនោះ កុមារី ០៣ក្រុម ប្រភេទកីឡា បាល់ទះ ចំនួន ១៥ក្រុម ក្នុងនោះកុមារី ០៥ក្រុម ប្រភេទកីឡាបាល់បោះចំនួន ១៤ក្រុម ក្នុងនោះ កុមារី ០៦ក្រុម ប្រភាទកីឡាអត្ត ពល កម្ម ចំនួន១៩ក្រុម កុមារា កុមារី ប្រភេទកីឡា វាយកូនឃ្លីលើតុចំនួន ៣ក្រុម ដែលមាន ប្រិភូ ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុប ចំនួន ៩៣១នាក់ ស្រី ២៨៦នាក់ ៕

រូបភាព និង អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner